ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតក្វាតេម៉ាឡា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម Carlos Humberto Jimenez Licona ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនាពេលបច្នុប្បន្ន ក្នុងប្រទេសរៀងខ្លួន ព្រមទាំងបានសំដែងនូវឆន្ទៈ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ដើម្បីជាគុណប្រយោជន៍រួមសម្រាប់ប្រជាជនប្រទេស ទាំងពីរ ៕

