**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

ជាកិច្ចចាប់ផ្តើម លោក ចូអុក លី (Joo-Ok Lee) បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះ ឯកឧត្តមរដ្ឋមន្ដ្រី ដែលចំណាយពេលវេលាដ៏មមាញឹកក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន ទទួលជួបរូបលោក និងសហការី។

លោក ចូអុក លី បានគោរពជម្រាបជូន ឯកឧត្ដមរដ្ឋមន្ដ្រី អំពីសារសំខាន់នៃការចូលរួម និងចែករំលែកនូវសារសំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា កាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់ WEF នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ នាខែឧសភា កន្លងទៅ។ ក៏ប៉ុន្ដែ លោក ចូអុក លី សម្ដែងនូវការសោកស្ដាយដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី មិនអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEF នៅខែមករា ឆ្នាំ២០២៣ ដោយសារមានភាពមមាញឹកច្រើននៅឆ្នាំ២០២៣ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងអាចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នាឱកាសក្រោយៗទៀត។ ឆ្លៀតក្នុងឱកាសនោះ លោក ចូអុក លី បានគោរពជូន ឯកឧត្តមរដ្ឋមន្ដ្រី ដោយផ្ទាល់នូវលិខិតអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ WEF។

លោក ចូអុក លី បានបន្ដលើកឡើងអំពី ទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ ក្លូស ឆ្វាប់ ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃអង្គការ WEF មកប្រទេសកម្ពុជានៅខែវិច្ឆិកា ខាងមុខនេះ ដោយលោកសាស្ដ្រាចារ្យ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាសកលស្តីពីអាស៊ាន លើកទី ២។ លោកបានបន្ដថា WEF មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងកម្ពុជា ឱ្យកាន់តែរឹងមាំជាមុន។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់តំណាង WEF ដែលបានរាយការណ៍នូវសកម្មភាព និងគម្រោងទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យ មកប្រទេសកម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងដំណើរទស្សនកិច្ចរបស់លោកសាស្ដ្រាចារ្យ មកប្រទេសកម្ពុជា នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានា ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្ដីពីសុវត្ថភាពចំណីអាហារ ច្បាប់ស្ដីពីវិនិយោគ និងច្បាប់មួយចំនួនទៀត ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅ នៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ WEF និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និងតំបន់។

ជាកិច្ចបញ្ចប់ លោក ចូអុក លី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ដ្រីសារជាថ្មីម្ដងទៀត ដែលបានទទួលជួបតំណាង WEF និងផ្តល់កិច្ចប្រតិបត្តិការនាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង