**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

ក្រុមប្រឹក្សាស្ថិតិ បើកកិច្ចប្រជុំលើកទី៩ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ Zoom ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាស្ថិតិ ដែលជាតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល និងមានការចូលរួមពីតំណាងកម្មវិធីស្បៀងអាហារពិភពលោក World Food Program អញ្ជើញចូលរួមផងដែរ។

ជាគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សា ក៏ដូចជាទទួលបានអនុសាសន៍ទាំងឡាយ ដើម្បីធ្វើការអនុវត្តយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ (NSDS) សម្រាប់ជំហ៊ានបន្តបន្ទាប់នាពេលអនាគត ក្នុងការឆ្លើយតបតម្រូវការគម្រោងផែនការស្ថិតិនានា និងតម្រូវការហិរញ្ញវត្ថុដែលត្រូវការ ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថិតិ នៅក្នុងប្រព័ន្ធស្ថិតិជាតិទាំងមូលប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធិខ្ពស់។

ច្បាប់ស្តីពីស្ថិតិ បានផ្តល់ដល់វិទ្យាស្ថានជាតិស្ថិតិ នូវគោលការណ៍ច្បាប់ជាមូលដ្ឋានសម្រាប់ដំណើរការសកម្មភាពរបស់ខ្លួន និងបានផ្តល់នូវតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍស្ថិតិផ្លូវការ និងប្រព័ន្ធស្ថិតិជាតិ ព្រមទាំងបានផ្តល់ផងដែរ ដល់វិទ្យាស្ថានជាតិស្ថិតិ នូវសិទ្ធិអំណាចក្នុងការសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដូចក្នុងមាត្រា១៤ នៃច្បាប់ស្តីពីស្ថិតិ ដែលបានចែងថា “វិទ្យាស្ថានជាតិស្ថិតិស្ថិតក្រោមឱវាទក្រសួងផែនការ មានភារកិច្ចកសាងគោលនយោបាយស្ថិតិផ្លូវការ ក្នុងការបង្កើតប្រព័ន្ធស្ថិតិជាតិរួមបញ្ចូលគ្នាមួយ ដែលគ្របដណ្តប់ស្ថិតិផ្លូវការដែលបានចាត់ទាំងអស់ និងអង្គភាពស្ថិតិក្រសួង ស្ថាប័ន។ ដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងស្ថិតិផ្លូវការដែលបានចាត់តាំង ត្រូវកំណត់ដោយអនុក្រឹត្យ”។

សូមជ្រាបផងដែរថា កន្លងមកទោះបីកម្ពុជា ស្ថិតក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សម្រេចបាននូវការងារធំៗដូចជា៖ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩, ការចុះបញ្ជីអង្គភាពសេដ្ឋកិច្ច និងការគូរផែនទីសម្រាប់ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២, អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២១ ដែលសហការជាមួយក្រសួងសុខាភិបាល, អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១, អង្កេតកសិកម្មប្រចាំឆ្នាំ២០២១ ដែលសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្មីៗនេះគឺបានបញ្ចប់ការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ព្រមទាំងការងារចងក្រងទិន្នន័យផ្សេងៗទៀតរួមមាន គណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ សន្ទស្សន៍អ្នកផលិត ការប្រមូលទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិ និងការងារអង្កេតភពផែនដីជាដើម ព្រមទាំងការប្រមូលទិន្នន័យរដ្ឋបាលសម្រាប់ការចងក្រងទិន្នន័យផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង