**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម។

សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះ ប្រទេសទំាងពីរបានកំពុងអបអរសាទរខួប៥៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៏បានឯកភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរបានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិនិត្យកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់ ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងស្ថានភាពជាក់ស្តែង។

ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ ជាជង្រុកសន្តិសុខស្បៀងតំបន់ និងពិភពលោក ដែលនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឥតសំណងក្នុងការសាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះការសាងសង់អគាររដ្ឋបាលថ្មីនេះកំពុងដំណើរការយ៉ាងមមាញឹកដែលអាចសាងសង់រួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានគោរពអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របខាងមុខ និងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំទល់មុខគ្នាជាមួយប្រមុខដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទំាងអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម វឿន ឌិញហ្វេ បានឯកភាពប្រសាសន៍សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣។ ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា វៀតណាមនឹងគំាទ្រនិងជូនពរដល់ប្រទេសកម្ពុជានៅក្នុងតួនាទីប្រធានអាស៊ាន និងអាយប៉ា នៅឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តម វឿន ឌិញហ្វេ បានស្នើឱ្យរដ្ឋសភាប្រទេសទំាងពីរ ជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង