**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បទអត្ថាធិប្បាយ៖ បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរបង្កើតឱ្យមានសាមគ្គីភាពរវាងក្រុមគ្រួសារ និងសង្គមជាតិ


ភ្នំពេញ៖ គ្រាន់តែរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានបង្ហាញពីការនឹកស្រុកកំណើត នឹកដល់អនុស្សាវរីយ៍ដ៏សម្បូរបែបគ្រប់រសជាតិដែលដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ ជាពិសេសអ្នកមានស្រុកកំណើតឆ្ងាយៗ នៅតាមទីខេត្តជនបទជាដើម។ អ្វីដែលរិតតែញ៉ាំងឱ្យអារម្មណ៍ប្រជាពលរដ្ឋខ្មែរកាន់តែស្រណោះ និងនឹកស្រុកកំណើតនោះ គឺពេលឮបទចម្រៀងទាក់ទងទៅនឹងភ្ជុំបិណ្ឌ សំឡេងព្រះសង្ឃសូត្របរា និងទំនួញប្រេតជាដើម។ ផ្តើមចេញពីមនោសញ្ចេតនា និងសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រួមផ្សំនិងការនឹករឮកជីដូនជីតា ម៉ែឪបងប្អូនមិត្តភក្តិសាច់ញាតិបែបនេះហើយ បានជំរុញឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងបងប្អូនជនជាតិខ្មែរដែលទៅរស់នៅឯនាយសមុទ្រផងដែរនោះកាន់តែចង់ចូលរួមបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកជំនាញខាងប្រពៃណីទំនៀមទំលាប់ខ្មែរ និងជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងធម្មការនិងសាសនាបានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបង្ហាញឱ្យឃើញពីការសាមគ្គីភាពទាំងក្នុងរង្វង់ក្រុមគ្រួសារ និងសង្គមជាតិខ្មែរ ដោយបានផ្សាភ្ជាប់ទៅនឹងជំនឿលើព្រះពុទ្ធសាសនាតាំងពីបុរាណកាលមក។


ឯកឧត្តមញៀន ភឿនរដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅកម្ពុជាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោចដល់ថ្ងៃ១៥រោចខែភទ្របទ។ ពិធីបុណ្យនេះមានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកមានឪពុក ម្តាយ ជីដូន ជីតាជាដើម និងបុព្វបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិ ។ ក្រៅពីនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏បានបង្ហាញឱ្យឃើញពីការរឹតចំណងសាមគ្គីភាពជួបជុំញាតិមិត្តនៅតាមទីវត្តអារាមដែលជាស្រុកកំណើតរៀងៗខ្លួន។
សំឡេង៖ « ជាប្រពៃណីគឺមានសាមគ្គីល្អណាស់ នៅស្រុកខ្មែរមានវត្តទាំងអស់៥១០៤វត្ត វត្តណាក៏គេមានធ្វើរាល់ថ្ងៃរហូត១៤ថ្ងៃ ដោយដាក់វេណគ្នា រៀបចំចង្ហាន់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា រហូតល់ថ្ងៃ១៥រោចហៅថ្ងៃភ្ជុំធំ។ សាមគ្គីមួយទៀតបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារចំនួន៣ថ្ងៃ ដូច្នេះប្រជាពលដ្ឋគ្រប់ស្រទាប់វណ្ណៈមានឱកាសទៅលេងស្រុកកំណើតរៀងៗខ្លួន។ ពេលនោះហើយពួកគាត់បានជួបជុំក្រុមគ្រួសារយ៉ាងក្តីនឹករឭកមិនដែលខកខានឡើយ »។
ដោយឡែកបើនិយាយអំពីអត្ថន័យសាមគ្គីភាពវិញ គេសង្កេតឃើញនៅតាមស្រុកភូមិនានា មានលោកមេភូមិ អាចារ្យគណៈកម្មការវត្តបានរួមគ្នារៀបចំជាក្រុមវេណតាមភូមិចំនួន១៤វេណដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងប្រមូលបច្ឆ័យសម្រាប់កសាងសមិទ្ធផលផ្សេងៗដូចជាកុដិលោក សាលាបាលី ព្រះវិហារ ឬផ្លូវថ្នល់នៅតាមតំបន់រៀងៗខ្លួន។ នៅតាមវេណកាន់បិណ្ឌនីមួយៗ ហើយចាស់ៗបានដឹកនាំក្មេងៗឱ្យទៅស្តាប់ ព្រះសង្ឃទេសនា នារពេលរាត្រីនៅតាមទីវត្តអារាម ដែលជាទីកំណើតរបស់ពួកគាត់។ មកដល់ត្រង់កន្លែងនេះ កាន់តែបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នៃការរឹតចំណងសាមគ្គីភាពរវាងបងប្អូនកូនចៅ អ្នកភូមិ ដោយពួកគាត់បានជជែកកម្សាន្តធូស្បើយពីការហត់នឿយមួយចំណែក ហើយអ្នកខ្លះចែករំលែកបទពិសោធការងារ សួសុខទុក្ខគ្នាទៅវិញទៅមកជាដើម។ នៅក្នុងនោះដែរ គេក៏បានសង្កេតឃើញមានការចែករម្លែកនូវសម្ភារៈ ថវិកា ចំណីអាហារ ដល់មនុស្សចាស់ ជនដែលមានជីវភាពក្រក្សត់ខ្វះខាតក្នុងជីវភាពផងដែរ។
មកដល់ត្រង់ចំណុចនេះ ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនាបានបញ្ជាក់ថា រដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ជាពេលវេលាដ៏សំខាន់បំផុតសម្រាប់កូនប្រុសស្រី ក្នុងការទៅលេងឪពុកម្តាយជីដូនជីតានៅឯស្រុកកំណើតតាមបណ្តាខេត្តផ្សេងៗថែមទៀត។
ក្នុងន័យនេះ ឯកឧត្តម បានក្រើនរម្លឹកថា ជនប្រុសស្រីគ្រប់រូបត្រូវមានការភ្ញាក់រឭកខិតខំធ្វើបុណ្យទានជាមួយព្រះរស់ និងជាមួយព្រះសង្ឃដែលគង់នៅតាមទីអារាមដើម្បីឧទ្ទិសកុសលដល់មាតាបិតាជីដូនជីតាញាតកាទាំង៧សណ្តាណដែលបានបែកកាយរំលាយក្ខន្តទៅកាន់ឋានបរមសុខ។
សំឡេង៖ «ពេលទៅស្រុកកូនចៅត្រូវគោរពច្បាប់ចរាចរ មានការប្រុងប្រយ័ត្នខ្ពស់ ទៅឱ្យដល់ស្រុកឳពុកម្តាយ និងបងប្អូន ។ ទៅដល់ហើយត្រូវគោរពថ្វាយបង្គំអ្នកមានគុណ កុំផឹកស៊ីអុកឡុកទាស់ទែងបងប្អូននៅមុខម៉ែឪនាំឱ្យពួកគាត់ពិបាកចិត្ត ។ បើមានថវិកា ឬចំណីហារឆ្ងាញ់់ៗត្រូវលើកជូនគាត់ ហើយបន្តទៅធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់អ្នកមានគុណដែលបានស្លាប់ទៅឱ្យគាត់បានទទួលហូបនូវអាហារដែលកូនចៅបានវេរតាមរយៈព្រះសង្ឃ។ នេះជាភារកិច្ចដែលកូនចៅត្រូវធ្វើ»។

បើយោងតាមឯកសារផ្សេងៗ និងការលើកឡើងខាងលើនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពិតជាបញ្ជាក់កាន់តែច្បាស់ពីការតម្លៃនៃជាតិសាសន៍ខ្មែរ តាមរយៈរាប់អានគ្នា ការនឹករឭក ការចេះជួយចែករំលែកពីទុក្ខលំបាកគ្នាក្នុងគ្រាខ្វះខាត ព្រមទាំងបានបង្កើនចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ និងជំរុញឱ្យពុទ្ធបរិស័ទមានចិត្តជ្រះថ្លាលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍ ភូមិ ឃុំ កាត់បន្ថយអំពើហិង្សា សាងតែអំពើល្អ ដោយពួកជឿជាក់ថា ជីវិតមនុស្សស្លាប់ទៅមិនបានយកអ្វីទៅជាមួយនោះទេ ដូច្នេះមានតែអំពើល្អប៉ុណ្ណោះ ទើបធ្វើឱ្យចិត្តយើងស្ងប់ និងរស់នៅប្រកបដោយភាពសុខសាន្ត។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ គឺត្រូវនឹងថ្ងៃអាទិត្យទី១១ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២។ ទោះបីជាមានការរវល់មមាញឹកក្នុងភារកិច្ច និងរបរចិញ្ចឹមជីវិតយ៉ាងណាក្តី ក្នុងឱកាសនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនា បានឆ្លៀតពេលវេលាយកចង្ហាន់ទេយ្យទានទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា យ៉ាងហោចណាស់ ក៏បាន១វត្តផងដែរ៕
(អត្ថបទ៖ លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង