**ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នៅថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនារសៀលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦**លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ក្រុងតាខ្មៅត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចុះមកផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល មុននឹងបញ្ចូលជាក្រុង ODF ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ក្នុងខែកញ្ញានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ទាំង១១ក្រុង-ស្រុកក្នុងខេត្ត ត្រៀមស្មើទៅក្រសួង ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។

ឯកឧត្តមបានមានប្រសាសន៏ដូច្នេះ នៅក្នុងការចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅក្រុងតាខ្មៅ ក្នុងសង្កាត់គោលដៅចំនួន២ គឺ សង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

ឯកឧត្តមបានបន្តថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថាប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល ទាំងការចិញ្ចឹមសត្វពាហនៈ មាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ គឺចាំបាច់ទាមទារឱ្យអាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ចេះធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃជាប្រចាំជាមួយសាប៊ូ និងចេះសម្អាតបរិស្ថានជុំវិញផ្ទះផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ ODF នៅក្រុងតាខ្មៅនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខខណ្ឌដែលជាសូរចណាករ របស់ក្រសួងក្នុងការចុះវាយតម្លៃ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ មានបរិស្ថានស្អាត សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ គឺមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល ហើយនាពេលថ្មីៗនេះ ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកពញាឮត្រូវបានជាប់ជាស្រុក ODF ផងដែរ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការ ជំហ៊ានបន្ទាប់ ក្រុមការងារនឹងបន្តចុះផ្ទៀងផ្ទាត់ ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកកៀនស្វាយ។

នាឱកាសនោះដែរ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅក្រុងតាខ្មៅ រដ្ឋបាលក្រុងនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ និងអាជ្ញាធរខេត្ត៕

អត្ថបទដែលជាប់ទាក់ទង