**កុមារកំព្រា និងចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាលើកទី២៥ នូវ ស្បៀងអាហារ និងថវិកាពីកាកបាទក្រហមកម្ពុជា**លោកស្នងការនគរបាលខេត្តតាកែវ ជំរុញអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យតាមដងនៅពេលយប់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម**អភិបាលខេត្តកណ្ដាល ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ក្នុងខែមិថុនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់!**អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**ជនជាតិថៃ ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ**សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមនិងសប្បុរសជន នាំយកអំណោយជូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកក្កដា**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ អំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនបណ្តាកងឯកភាពចំណុះ នឹងបំពាក់ឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ជូននាយទាហាន

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់ កុំព្យូទ័រ ម៉ាស៊ីនព្រីន្ទធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពកងជើងគោក ជូនបណ្តាកងឯកភាពកងវរសេនាតូចទាំង២ ផ្នែកសឹករង ក្រុង-ស្រុកទាំង៩ ចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ ចំនួន១២រូប ដែលពីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ។

លោវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច ស្តីពីការដំឡើងឋានន្តរសក្តិថ្នាក់អនុសេនីយ៍ ជូននាយទាហានចំនួន១២រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ដោយតម្រូវតាមមុខដំណែងនិងតួនាទីភារកិច្ចរបស់នាយទាហាននៅកងវរសេនាតូចលេខ១និងកង វរសេនាតូចលេខ២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានឧបត្ថម្ភ កុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ សម្រាប់បណ្តាកងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការប្រើ ប្រាស់ក្នុងការងាររដ្ឋបាលនិងបណ្តាជំនាញក្នុងការងារយោធាព្រមទាំងការគ្រប់គ្រងទិន្នន័យផ្សេងៗផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ សេចក្ដីទុកចិត្តដំឡើងឋានន្តរសក្តិ ជូននាយទាហានថ្នាក់អនុសេនីយ៍ តម្រូវតាមក្របខណ្ឌដឹកនាំបញ្ជា របស់ថ្នាក់ដឹកនាំ កងវរសេនាតូចទាំង២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់គ្រប់បណ្តាកងឯកភាព ដែលបានទទួលអំណោយកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ត្រូវខិតខំគ្រប់គ្រង ថែរក្សាប្រើប្រាស់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ធ័រ ឲ្យបានត្រឹមត្រូវតាមការងាររបស់អង្គភាពនិងជំនាញរបស់ខ្លួន នៅតាមអង្គភាពនីមួយៗឲ្យបានត្រឹមត្រូវ ។ និងបាន ណែនាំដល់យោធិនថ្នាក់អនុសេនីយ៍ ដែលត្រូវបានថ្នាក់លើតែងតាំងឋានន្តរសក្តិថ្មីទាំង១២រូប ត្រូវយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំនិងបម្រើអង្គភាពនីមួយៗ ដោយត្រូវយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើ អង្គភាព ពិសេសត្រូវចងចាំឲ្យច្បាស់ថាយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង