**គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា**មន្ត្រីកសិកម្មឃុំ ចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ**ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ បិទជាផ្លូវការ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**អភិបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកក្នុងការការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា**ស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ដែលបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក**ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ជំរុញឱ្យសហរដ្ឋអាម៉េរិក និងអឺរ៉ុប ផ្តោតលើការបង្កើនសមត្ថភាពការពារ ជាតិរបស់ពួកគេ ជាជាងការធ្វើឱ្យមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច តាមរយៈភាពតានតឹងពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ៖ កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក ត្រូវតែពង្រីក**ប្រធានគណៈកម្មការអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់**យោធាអ៉ីស្រាអែលកម្ទេចបានប្រហែលជា១ភាគ៣ នៃប្រព័ន្ធបាញ់មីស៉ីលប្រភេទ surface-to-surface (បាញ់ចេញពីផ្ទៃដីសំដៅទៅគោលដៅនៅផ្ទៃដី) របស់អ៉ីរ៉ង់**អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកថវិកា ប្រគល់ជូនដល់កម្លាំងយោធាម្នាក់ ដែលរងគ្រោះថ្នាក់ ក្នុងឧបទវហេតុជាន់មីន**លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា**ឯកឧត្តម ហេង សួរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារនៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​**រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការហាមឃាត់ការសាងសង់សំណង់នៅលើស្ថានីយបុរាណ “ទួលអណ្តូង” ស្ថិតនៅក្នុងភូមិព្រែកជូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុប វាយតម្លៃលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែនឹងបន្តសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវ**លោក កើត ឆែ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ**មន្ត្រីអាមេរិក៖ អ៉ីរ៉ង់បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ**លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៉ីស្រាអែល ដើម្បីសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei

សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង ៥០០នាក់

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី លើកទី២៤ ចំនួនជាង៥០០នាក់ ខណៈអ្នកចូលរួមសរុបមានចំនួនប្រមាណជាង ៦០០នាក់ ស្ថិតនៅអគារG ដឺព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិកា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត ។

តាងនាមតំណាងអោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាង កក់ក្ដៅដល់សមាជិកា សមាជិកគាំទ្រថ្មី ដែលស្ម័គ្រចិត្ត មកចូលរួម ជាសមាជិក សមាគមកាយ ឫទ្ធិ នារីកម្ពុជា ក្នុងថ្ងៃនេះ។

លោកជំទាវ បានបញ្ជាក់ថាក្នុងឱកាសនេះផងដែរ សម្ដេចព្រះ មហាក្សត្រី ព្រះវររាជ មាតា ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា តែងតែយកព្រះទ័យ ទុក ដាក់ និងគាំទ្រជានិច្ច នូវសកម្មភាព អប់រំក្រៅ ប្រព័ន្ធជូនដល់ កុមារី និងយុវតីក្នុង ប្រទេស តំបន់និងពិភពលោក។
លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានថ្លែងអំណរគុណ ដល់គណៈ កម្មាការប្រតិបត្តិថ្មី ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានខិតខំ អស់ពី កម្លាំងកាយចិត្ត បំពេញ ភារៈកិច្ច តាមគោលការណ៍របស់សមាគមកាយ ឫទ្ធិនារី កម្ពុជា ដើម្បី អភិវឌ្ឍន៍ សមត្ថភាព កុមារី យុវតី ឲ្យក្លាយទៅជាស្រ្ដី ភរិយា ម្ដាយ ដែល ជាធនធានមនុស្ស មាន ប្រយោជន៍ ក្នុងសង្គម និងប្រទេសជាតិ ដើម្បីរួម ចំណែក ក្នុង ការកសាង ការអភិវឌ្ឍន៍ និងថែរក្សាសន្ដិភាព ឲ្យគង់វង្ស ដែលប្រមុខថ្នាក់ ដឹកនាំប្រទេស របស់យើងបាននាំយកមក ដោយពុះពារ ឧបសគ្គគ្រប់ បែបយ៉ាង ដើម្បីឲ្យជីវិតរស់នៅរបស់ ប្រជា ជន កម្ពុជាល្អប្រសើរ។
ការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធ តាមរយៈ សកម្មភាព ផ្សេងៗជាច្រើន នៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គ បណ្ដុះបណ្កាល ភាសាអង់គ្លេស បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើមឈើ ការគូរគំនូរផាត់ពណ៍ សិប្បកម្មដោយដៃពីផងដែរ ។ សូមសំដែងនូវការអគុណជាអនេក ដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយ ឫទ្ធិនារី កម្ពុជា។ ការចូលរួមរបស់ប្អូនៗ ក្មួយៗ និងចៅៗទាំងអស់ អាចអោយ សមាគមបន្ដបេសកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការសមាគម មួយរយៈមកនេះ ឃើញថា សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ មានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើន ពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជា សមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ មានការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី និងយុវតី មានចំនួនជាង ៥០០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង