**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស**អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ**ក្រសួងអប់រំ ប្រកាសស្តីពីការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត**ព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២៥ រូប**អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត **លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំង និងទីក្រុងញូវដែលី គួរតែរួមគ្នាឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)**ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកក្កដា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**លោក Xi Jinping ជួបសន្ទនាជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនបក្សប្រជាជន នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ជាផ្នែកមួយបំពេញឱ្យកម្លាំងសរុប របស់បក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរ បង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្រៅប្រទេស ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នាថ្ងៃទី១០ កញ្ញា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលជាការជួបជុំលើកទី១ រវាងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បន្ទាប់ពីក្រុមការងារត្រូវបានកែសម្រួលកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ និងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល។

ឯកឧត្ដបណ្ឌិតបញ្ជាក់ថា «ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរបង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ, ជប៉ុន, ម៉ាឡេស៊ី និងថៃ ជាពិសេសការគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការផ្តល់ភាពកក់ក្តៅបម្រើ និងគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្របសម្រួលជួយដោះស្រាយរាល់ការលំបាក និងការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗ ដោយមិនមានប្រកាន់និន្នាការ» ៕

អត្ថបទដែលជាប់ទាក់ទង