ខ្នងផ្សារ ឧទ្យានជាតិជួរភ្នំក្រវាញ មានទស្សនីភាពស្រស់បំព្រង ខុសៗគ្នាទៅតាមរដូវកាល
សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា ភ្នំខ្នងផ្សាមានទស្សនីភាពស្រស់បំព្រងខុសៗគ្នាទៅតាមរដូវកាលមាន វាលស្មៅ ព្រៃឈើធម្មជាតិ ជុំរុំស្រស់ ពពកហូរតាមជ្រលងភ្នំ ជួរភ្នំ អូរស្ទឹង ថ្ងៃរះ ព្រះអាទិត្យអស្តង្គត ប្រៀបបានទៅនឹងត្បូងមរកតចម្រុះពណ៌ កំពង់តែបង្ហាញភ្ញៀវទេសចរ ទៅលេងនៅតំបន់នេះ។
អ្នកទេសចរណ៍បែបផ្សងព្រេង ថ្នើរជើង ពេលទៅដល់ទីនោះទទួលនូវអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធ ស្ងប់ស្ងាត់ រីករាយជាធម្មជាតិស្រស់បំព្រង ដែលធ្វើអោយអ្នកទេសចរណ៍ មិនជិនណាយ៕