**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់**UNCTAD៖ កំណើនសេដ្ឋកិច្ចសកលអាចធ្លាក់ចុះមកត្រឹម២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម**សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់**សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

បច្ចេកវិទ្យា ICT កំពុងត្រូវបានបញ្ជ្រាបទៅដល់គណៈគ្រប់គ្រង និងគ្រូបង្រៀនពហុភាសាជនជាតិដើមភាគតិច

ភ្នំពេញ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនថ្នាក់អប់រំពហុភាសាជនជាតិដើមភាគតិចកម្រិតបឋមសិក្សា ឱ្យទទួលបានបំណិន និងសមត្ថភាពអប់រំបែបឌីជីថល ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ កញ្ញា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ជូនដល់សិក្ខាកាមចំនួន ១៦៨នាក់ ស្រី ៥៤នាក់ ដោយសិក្ខាកាមទាំងនោះអញ្ជើញមកពីស្រុកវឺនសៃ អូរជុំ កូនមុំ បរកែវ និងលំផាត់ ខេត្តរតនគិរី និងស្រុកសៀមប៉ាង និងសេសាន ខេត្តស្ទឹងត្រែង។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយនាយកដ្ឋានអប់រំពិសេស និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រថវិកាដោយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ UNICEF ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ជូនដល់គ្រូបង្រៀនថ្នាក់អប់រំពហុភាសានៅខេត្តដទៃទៀតនាពេលខាងមុខ។

ការដំណើរការវគ្គបណ្ដុះបណ្ដាលនេះ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់អប់រំពហុភាសា និងគណៈគ្រប់គ្រងសាលារៀន បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបានប្ដេជ្ញាប្រើប្រាស់សម្ភារបច្ចេកវិទ្យាឱ្យបានទូលំទូលាយក្នុងសហគមន៍ បង្រៀនដល់សិស្ស បង្កើនការសិក្សាស្រាវជា្រវ ដើម្បីធានាថាកុមារជនជាតិដើមភាគតិចអាចបន្ដការសិក្សានៅកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សា ព្រមទាំងអាចចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា និងសកលលោកប្រកបដោយចីរភាព។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តកម្មវិធីអប់រំពហុភាសាចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ លើភាសាព្នង ទំពួន គ្រឹង ព្រៅ កាវ៉ែត កួយ ចារាយ កាចក់ លុន ក្រោល ជាស្ពានចម្លងពីការរៀនភាសាកំណើតទៅភាសាជាតិសម្រាប់កុមារជនជាតិដើមភាគតិចក្នុងតំបន់ភូមិភាគឦសាន ឱ្យទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង