នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចូលរួមថ្លែងអបអរសាទរ លោក YAMADA ទីប្រឹក្សាមជ្ឈមណ្ឌលជាតិ ទទួលបានលិខិតសរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងអបអរសាទរ លោក YAMADA ទីប្រឹក្សាមជ្ឈមណ្ឌលជាតិ ទទួលបានលិខិតសរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ។
លោក YAMADA បានបម្រើការងារក្នុងតួនាទីជាទីប្រក្សារមជ្ឈមណ្ឌលជាតិ ជាច្រើនឆ្នាំមកហើយ ហើយលើកមានស្នាដៃ ក្នុងការងារជូនប្រទេសជប៉ុន ក៏ដូចជាប្រទេសកម្ពុជាផងដែរ៕