**HOT NEWS: សម្តេចធិបតី៖ ទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ ដែរ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល**សម្តេចតេជោ ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ**កំពុងស្វែងរកការងារមែនទេ? ឱកាសការងារ ៧២ ៩៣៧កន្លែងកំពុងរង់ចាំអ្នក!**អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​**ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក**អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់**ទីក្រុងតេហេរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហ​មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣**ថៃ និងកម្ពុជាឈានដល់ចំណុចដែលការចរចានឹងត្រូវធ្វើឡើងតាមរយៈយន្តការ JBC នៅថ្ងៃស្អែក**កាន់តែឡើងកម្ដៅ! អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូន**កម្ពុជាសម្រេចបិទច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង**HOT NEWS: សម្ដេចតេជោ ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ**សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅកម្ពុជា

កម្លាំងនគរបាល ៨៨នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហ្វឹកហាត់ពង្រឹងសមត្ថភាពបើកបរទូកម៉ាស៊ីន ត្រៀមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាល ចំនួន៨៨នាក់ ទូកម៉ាស៊ីន៩គ្រឿង ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលរងគ្រោះដោយទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលមានទីតាំងហ្វឹកហាត់ តាមដងស្ទឹងកណ្តោល ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖គោលបំណងនៃការហ្វឹកហាត់នេះគឺ ដើម្បីពង្រឹងសមត្ថភាពជំនាញលើការបើកបរទូកម៉ាស៊ីន ដើម្បីត្រៀមអន្តរាគមន៍ ដោះស្រាយរាល់សភាពការណ៍ទឹកជំនន់កើតឡើងជាយថាហេតុប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ(ទឹកជំនន់)និងគ្រោះថ្នាក់ផ្សេងៗ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ស្នងការរង នាយ នាយរង និងពលនគរបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

យោងតាមហ្វេស្បុកផ្ទាល់របស់ឯកឧត្តមអ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក្នុងពេលឯកឧត្តម ដែលអមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលស្ថានភាពទឹក នៅតាមបណ្តោយអូរព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅរសៀល ថ្ងៃទី០៩.កញ្ញា ២០២២ម្សិលមិញនេះដែរ បានបង្ហាញថា៖ ស្ថានភាពកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនមិនទាន់មានការជន់លិចលង់ផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងពុំទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ។

ប៉ុន្តែ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមមាត់អូរព្រំដែន និងតំបន់ទំនាបដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងរាយការណ៍មកអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងករណីមានអាសន្នណាមួយកើតឡើង។ មួយវិញទៀត គឺសុំឲ្យបងប្អូនមានការប្រុងប្រយ័ត្នផងដែរ ចំពោះសត្វអសិរពិសផ្សេងៗ កុំឲ្យទិចឬខាំ ៕

អត្ថបទដែលជាប់ទាក់ទង