**HOT NEWS: សម្តេចធិបតី៖ ទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ ដែរ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល**សម្តេចតេជោ ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ**កំពុងស្វែងរកការងារមែនទេ? ឱកាសការងារ ៧២ ៩៣៧កន្លែងកំពុងរង់ចាំអ្នក!**អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​**ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក**អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់**ទីក្រុងតេហេរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហ​មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣**ថៃ និងកម្ពុជាឈានដល់ចំណុចដែលការចរចានឹងត្រូវធ្វើឡើងតាមរយៈយន្តការ JBC នៅថ្ងៃស្អែក**កាន់តែឡើងកម្ដៅ! អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូន**កម្ពុជាសម្រេចបិទច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង**HOT NEWS: សម្ដេចតេជោ ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ**សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅកម្ពុជា

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ណុន ប៊ុនធឿន មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលអង្គភាពឈរជើង ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នតាមដានសភាពការណ៍ព្រំដែន ចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យតាមបណ្ដោយព្រំដែន ដោះស្រាយទាន់ពេលវេលានូវយកថាហេតុកើតឡើង ការពាររឹងមាំបូរណភាពទឹកដី និងចំណុចឈរជើងរបស់ខ្លួន ទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន ការឆ្លងដែនចេញចូលខុសច្បាប់ ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្ដាល ពិសេសត្រៀមកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ និងមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជា ។

អត្ថបទដែលជាប់ទាក់ទង