ឯកឧត្ដម ហេង រតនា ជួបអគ្គនាយក TMAC ពិភាក្សាលើការពង្រឹង កិច្ចសហបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ហេង រតនា អគ្គនាយក CMAC បានដឹកនាំគណៈប្រតិភូនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧត្តមសេនីយ៍ Kanit Chomanan អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) និងគណៈប្រតិភូ ដើម្បីពិភាក្សាលើការ ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីរបស់គណ:កម្មាធិការព្រំដែនទូទៅ (GBC) នៃរាជរដ្ឋាភិបាលនៃប្រទេស២។