នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៤៦,៦៦១នាក់ទៀត បានឆ្លងជំងឺ COVID-១៩ ខណៈអ្នកជំងឺ ២៨៧នាក់បានស្លាប់
(វ៉ាសុីនតោន)៖នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៦,៩៥៩,១៦៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៤,៧៨៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩២.៩៥លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕