**HOT NEWS: សម្តេចធិបតី៖ ទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ ដែរ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល**សម្តេចតេជោ ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ**កំពុងស្វែងរកការងារមែនទេ? ឱកាសការងារ ៧២ ៩៣៧កន្លែងកំពុងរង់ចាំអ្នក!**អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​**ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក**អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់**ទីក្រុងតេហេរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហ​មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣**ថៃ និងកម្ពុជាឈានដល់ចំណុចដែលការចរចានឹងត្រូវធ្វើឡើងតាមរយៈយន្តការ JBC នៅថ្ងៃស្អែក**កាន់តែឡើងកម្ដៅ! អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូន**កម្ពុជាសម្រេចបិទច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង**HOT NEWS: សម្ដេចតេជោ ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ**សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅកម្ពុជា

ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនបានឈានដល់កម្រិតថ្មី ជាប្រវត្តិសាស្ត្រ


—————————————————-
មន្ត្រីខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍វាយតម្លៃខ្ពស់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនបានឈានដល់កម្រិតថ្មីជាប្រវត្តិសាស្ត្រ។ មន្ត្រីរូបនេះក៏បានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលធ្វើឱ្យពិភពលោកកាត់បន្ថយគម្លាតអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ខណៈដែលគំនិតផ្តួចផ្តើមនេះនឹងមានអាយុកាល ១០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ពិសេសជូនដល់វិទ្យុមិត្តភាពកម្ពុជាចិន នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនបានឈានដល់កម្រិតថ្មីជាប្រវត្តិសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរគឺត្រូវបានពង្រឹងគ្រប់វិស័យ ជាទំនាក់ទំនងដែលស៊ីជម្រៅ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ កម្ពុជាបានទទួលបានការគាំទ្រពីប្រទេសចិនជាច្រើន ដូចជា ការវិនិយោគ ពាណិជ្ជកម្ម ជាដើម ហើយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏ទទួលផលពីការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាការវិនិយោគរបស់ចិន ដូចជា៖ ផ្លូវថ្នល់ កំពង់ផែ ជាដើម ដោយឯកឧត្តមយល់ឃើញថា នេះ គឺជាបន្តផ្សារភ្ជាប់ទំនាក់ទំនង ដែលមានយូរមកហើយនោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងកសាងជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ។
ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងទ្វេភាគីនេះគឺជាការងារដ៏សំខាន់ ទាំងសម្រាប់វិស័យកាទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ មានទាំងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងសង្គមស៊ីវិល ព្រមទាំងវិស័យឯកជន រវាងប្រទេសទាំងពីរ។
ជារួម ឯកឧត្តមបណ្ឌិតបានវាយតម្លៃបានថា កម្ពុជានិងចិន មកដល់ពេលនេះ បានពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់លំដាប់ គ្រប់វិស័យ ដែលមានការរីកច្រើនធំធេងណាស់។
«ឥលូវនេះ ដោយសារតែគេចាត់ទុកថា យើងមានទំនាក់ទំនងធំទូលាយ និងស៊ីជម្រៅនោះ គេថា កម្ពុជានៅជិតចិនមែនទែន…ការណ៍ដែលយើងជិតចិននេះគឺជារឿងធម្មតាទេ បើយើងរកស៊ីជាមួយគ្នា ជារឿងធម្មតា ដូច្នេះហើយ អត់មានរឿងអ្វីប្លែកទេ ប៉ុន្តែអ្វីដែលយើងទទួលស្គាល់គឺថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មកដល់បច្ចុប្បន្ន ជាទំនាក់ទំនងមួយដ៏ប្រសើរបំផុត ដែលពុំធ្លាប់មានពីមុន» ។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីការកោតសរសើរយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ(BRI) ដែលបាននិងកំពុងធ្វើឱ្យពិភពលោកកាត់បន្ថយគម្លាតអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ឯកឧត្តមបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ ជាយុទ្ធសាស្ត្របានជួយដល់បណ្តាប្រទេសទូទាំងពិភពលោក រួមទាំង កម្ពុជា និងអាស៊ាន ជាគំនិតផ្តួចផ្តើមដ៏សំខាន់ ព្រោះថា BRI បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋពិភពលោកទាំងមូល ព្រមជាមួយនឹងការវិនិយោគលើរចនាសម្ព័ន្ធចាំបាច់ៗនានា ក្នុងនោះ ឯកឧត្តមបញ្ជាក់ថា «បើគ្មានផ្លូវ ស្ពាន កំពង់ផែទេ គឺពិបាកណាស់ ក្នុងការអភិវឌ្ឍ»។
ក្នុងឆ្នាំ២០២៣ខាងមុខ ដែលជាខួប១០ឆ្នាំនៃ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នោះ ឯកឧត្តមបណ្ឌិតបានអះអាងថា គំនិតផ្តួចផ្តើមដែលមិនមែនត្រឹមជាគំនិត តែសំដៅលើការអនុវត្តជាក់ស្តែងនោះ បានធ្វើឲ្យបណ្តាប្រទេសជុំវិញពិភពលោកទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង បានធ្វើឲ្យមានការអភិវឌ្ឍលាតសន្ធឹងយ៉ាងសន្ធឹកសន្ធាប់ ដែលការណ៍នេះបង្ហាញពីតួនាទីរបស់ចិនកាន់តែសំខាន់ នៅក្នុងពិភពលោក តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
បើតាមឯកឧត្តមបណ្ឌិត កៅ គឹមហួន សម្រាប់កម្ពុជា គឺទទួលបានផលប្រយោជន៍ជាច្រើនពី BRI ដូចជា៖ ការកសាងផ្លូវរាប់ពាន់គីឡូម៉ែត្រ ស្ពាន កំពង់ផែ ចំណតអាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និង មន្ទីរពេទ្យ ជាដើម សុទ្ធតែជាអ្វីដែលកម្ពុជាត្រូវការខ្លាំងបំផុត ហើយការអត្ថប្រយោជន៍ទាំងនេះពិតជាផ្តល់ជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា មិនមែនត្រឹមរាជរដ្ឋាភិបាលទេ។
«ដូច្នេះ គម្រោងដែលយើងទទួលបានតាមរយៈ BRI ជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាគោលដៅសំខាន់ចុងក្រោយ ដូច្នេះ យើងត្រូវអរគុណប្រទេសចិនដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈ BRI នេះ ធ្វើឲ្យការអភិវឌ្ឍរបស់កម្ពុជាមានសន្ទុះយ៉ាងឆាប់រហ័ស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ»។
ក្នុងពេលនោះដែរ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានឆ្លៀតកោតសរសើរប្រជាជនចិន ដែលមានការខិតខំប្រឹងប្រែងខ្លាំងណាស់ តាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន រហូតមកដល់ពេលនេះ។ ឯកឧត្តមថា ការគាំទ្រពីប្រជាជនចិននេះហើយ ដែលធ្វើឲ្យប្រទេសចិនទាំងមូលមានការរីកចម្រើន ដូច្នេះ រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ប្រធានរដ្ឋចិន Xi Jinping បានធ្វើឲ្យប្រទេសចិនមានការរីកចម្រើនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច នយោបាយ ការពារជាតិ ជាមួយនឹងការខិតខំប្រឹងយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។
«មិនត្រឹមប៉ុណ្ណោះទេ ប្រជាជនចិនមានការលះបង់ច្រើនដែរ ក្នុងការជួយទៅដល់ប្រទេសនានា នៅទូទាំងពិភពលោក មិនត្រឹមតែកម្ពុជាទេ ពិតជាបានចូលរួមចំណែកយ៉ាងច្រើន ហើយប្រជាជនចិន សព្វថ្ងៃនេះ ក៏មានការរីកចម្រើន អភិវឌ្ឍន៍ដ៏ច្រើន ក្រោមការដឹកនាំរបស់គោលនយោបាយនៃរដ្ឋាភិបាលចិន»៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង