**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ទិវាអក្ខរកម្ម ៨កញ្ញា ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «អក្ខរកម្មជាស្ពាន ឆ្ពោះទៅរកជំនាញមុខរបរ ក្នុងការសិក្សាបន្ត»

ទិវាអក្ខរកម្ម៨កញ្ញា ឆ្នាំ ២០២២នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «អក្ខរកម្មជាស្ពាន ឆ្ពោះទៅរកជំនាញមុខរបរ ក្នុងការសិក្សាបន្ត» ក្នុងន័យជំរុញប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកប ដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្តារឡើងវិញ សង្គម សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។

លោកគួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំយុវជននិង កីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្រារព្ធទិវាអក្ខរកម្ម៨កញ្ញាជារៀងរាល់ឆ្នាំ ដើម្បីបំផុសប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកប ដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ។

លោកបានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានយកចិត្តទុកដាក់ក្នុងការបង្រៀនអក្ខរកម្ម ពីព្រោះមានសារសំខាន់សម្រាប់អនក្ខរជនទូទៅ ហើយបច្ចុប្បន្នកម្មវិធីបង្រៀនអក្ខរកម្ម កំពុងតែពង្រឹងបន្ថែមនៅតាមបណ្តា រាជធានី ខេត្ត ក្រុងនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយអនក្ខរជន ដើម្បីឱ្យសិស្សរៀនអក្ខរកម្មអាចបន្តការសិក្សាទៅថ្នាក់មធ្យមសិក្សាឬចូលសិក្សាជំនាញណាមួយដែលខ្លួនចង់បាន។

លោកបន្តទៀតថា កម្មវិធីអក្ខរកម្ម ក្រៅពីបានផ្តោតការបង្រៀនទៅលើអនក្ខរជននៅទីជនបទហើយ ក៏បានផ្តោតការបង្រៀនទៅលើកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស ទូទាំងប្រទេស ដែលចង់រៀនអក្ខរកម្មនេះ ដើម្បីយកចំណេះដឹងទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ខណៈតាមរយៈកម្មវិធីបង្រៀនអក្ខរកម្មរបស់ក្រសួង ក្នុងមួយឆ្នាំមានអនក្ខរជនប្រមាណជាង១៧,០០០នាក់ បានចូលរៀន និងប្រមាណជាង១៤,០០០បានបញ្ចប់ដោយជោគជ័យ។
ពីដើមកម្មវិធីអក្ខរកម្មយើង ចប់ហ្នឹងគឺស្មើត្រឹមថ្នាក់ទី៤ទេ អ៊ីចឹងអ៊ីចឹងគាត់ចង់ចូលរៀននៅមធ្យម សិក្សាបឋមភូមិអត់បានទេ ចង់រៀនតទៀតអត់បានហើយចូលរៀនជំនាញអីក៏រាងស្ទើរដែរ ដល់ឥឡូវនេះកម្មវិធីយើងខំប្រឹងធ្វើបច្ចុប្បន្នកម្ម កម្មវិធីហ្នឹង អ្នកដែលរៀនចប់គឺស្មើនិងថ្នាក់ទី៦ អ៊ីចឹងស្មើថ្នាក់ទី៦ គាត់ចេះរាងគ្រាន់បើបន្តិច ស្មើនិងចប់បឋមសិក្សាហើយ អ៊ីចឹងនៅក្នុងកម្មវិធីអក្ខរកម្មហ្នឹងគេមានដាក់កម្មវិធីអប់រំសុខភាព កម្មវិធីអំពើហិង្សាក្នុងហ្នឹង កម្មវិធីចរាចរណ៍ ហើយជំងឺផ្សេងៗអី ហើយអ្នកដែលរៀនចប់មិនត្រឹមតែចេះអាន ចេះសរសេរ ចេះគិត លេខទេ គាត់អាចជួយដោះ ស្រាយបញ្ហាផ្ទាល់ខ្លួន របស់គាត់នៅក្នុងគ្រួសារបាន ហើយគាត់អាចរៀនមុខជំនាញផ្សេងៗបាន នេះជាកម្មវិធីថ្មីរបស់យើង។

សូមជម្រាបផងដែរថា ទិវាអក្ខរកម្ម៨កញ្ញា ឆ្នាំ២០២២ នេះ គ្រោងនឹងប្រារព្ធទិវានេះ នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង