ឯកឧត្តម គឹម សុភ័ណ អញ្ជើញសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពល ៤០០គ្រឿង ជូនដល់ប្រជាពលរដ្ឋមក នៅឃុំបឹងត្រាញ់ខាងជើង នៃស្រុកសំរោង
ភ្នំពេញ៖ ឯកឧត្តម គឹម សុភ័ណ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងត្រាញ់ខាងជើង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលចំនួន ៤០០គ្រឿង របស់ក្រុមហ៊ុន SIPCO ដែលជាអំណោយសហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម តាមរយៈសហព័ន្ធនារីដើម្បីសន្តិភាពស្រុកសំរោង ជូនដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពី ឃុំបឹងត្រាញ់ខាងជើងនៃស្រុកសំរោង នៅក្នុងបរិវេណ សាលាឃុំបឹងត្រាញ់ខាងជើង។
ពិធីខាងលើនេះដែរក៏មានការអញ្ជើញចូលរួមពី លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក លោកលោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ លោកស្រីអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕