គណៈកម្មការទី៥ ព្រឹទ្ធសភា ជួបសំណេះសំណាល ជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងពិនិត្យស្ថានភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខអាជ្ញាធរមានសមត្ថកិច្ច កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងពិនិត្យស្ថានភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃស្រុកគិរីវង់ ខេត្តតាកែវ។