**ជនជាតិប៉ាឡេស្ទីនជាង ១០៩ នាក់ត្រូវបានបាត់បង់ជីវិត ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់**អតីតជំនួយការ Zelensky បញ្ជាក់ថាអ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ៣០មុឺន នាក់**វៀតណាមសម្លឹងមើលភាពជាដៃគូ EV ជាមួយទួរគី**កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ដំបូង​របស់ខ្លួន​បន្ទាប់ពី​គូប្រជែង​កូរ៉េខាងជើង​បង្ហោះផ្កាយរណប​បានជោគជ័យ**លោក ពូទីន ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​អនុញ្ញាតឲ្យបង្កើន​ចំនួន​ទាហាន​រុស្ស៊ី ១៥ ភាគរយ**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបន្តដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅឡាវ ក្រោយបញ្ចប់ទស្សនកិច្ចនៅវៀតណាម**ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែធ្នូ**ក្រសួងធនធានទឹក៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជនពិការពិភពលោក ថ្ងៃទី៣ ធ្នូ ២០២៣**ល្ងាចនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជេីញជាអធិបតី​ ក្នុងពិធីបិទ​បុណ្យសមុទ្រលេីកទី១០ នៅទីក្រុងកែប​**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ កញ្ញា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។

យោងតាមហ្វេសប៊ុក ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា របៀបវារៈ នៅក្នុងកិច្ចប្រជុំខាងលើរួមមាន៖

១- សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។

២- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍
ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។

៣- សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។

៤- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង