**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ស្នងការខេត្តបន្ទាយមានជ័យ ជម្រុញដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ ជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានទឹកជំនន់កើតឡើង

ភ្នំពេញ៖ ដោយមើលឃើញអំពីស្ថានភាពនៃអាកាសធាតុ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ដើម្បីទ្រោលនឹងសភាពការណ៍គ្រោះមហន្តរាយដោយគ្រោះធម្មជាតិទឹកជំនន់កើតឡើងជាយហេតុណាមួយនោះកើតឡើង ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានជម្រុញដល់ថ្នាក់ដឹកនាំអង្គភាព កម្លាំងជំនាញការិយាល័យចំណុះស្នងការដ្ឋាន នគរបាលខេត្ត ត្រូវត្រៀមលក្ខណៈ ជាចាំបាច់ ដើម្បីដោះស្រាយ នូវរាល់សភាពការណ៍គ្រោះទឹកជំនន់មកដល់ ជួយសង្រ្គោះប្រជាពលរដ្ឋដែលលិចលង់ផ្ទះសំបែង ក៏ដូចជាការចុះជួយច្រូតកាត់ប្រមូលផលស្រូវដណ្តើមពីការបំផ្លាញដោយទឹកជំនន់ជូនប្រជាពលរដ្ឋយើងវិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា “ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២បានចេញសេចក្តីដំណឹង ស្តីពីធាតុអាកាសចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ហើយនៅក្នុងសេចក្តីជូនដំណឹងដដែរ បានបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្សល់មូសុងនារតីបក់ក្នុងកម្រិតខ្សោយទៅធម្យម នៅចន្លោះថ្ងៃទី០៣ដល់0៥ ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) អូសបន្លាយភាគខាងជើងនៅថៃ-ឡាវនិងវៀតណាម ស្ថានភាពបែបនេះនឹងធ្វើឲ្យ ទី/-តំបនទំនាបកណ្តាល សីតុណ្ហាភាពអប្បរិមា មានពី២៣ទៅ២៦អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣២ដល់៣៥ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅធម្យម ជាមួយគ្នានោះផ្នែកខ្លះនៅបណ្តាខេត្ត នាភាគកណ្តាលនិងភាគពាយ័ព្យអាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គររន្ទះ ។ទី/-តំបនខ្ពង់រាប សីតុណ្ហាភាពអប្បរិមា មានពី២២ទៅ២៥អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣២ដល់៣៥ អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គររន្ទះនិងទី៣/-តំពន់មាត់សមុទ្រ មានសីតុណ្ហាភាពអប្បរិមា មានពី២៣ទៅ២៥អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣១ដល់៣៣ អង្សាសេនឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ ។ដូច្នេះកងម្លាំងយើងក្នុងការិយាល័យជំនាញទាំងអស់ ក៏ដូចជាតាម បណ្តា អធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩និងវរសេនាតូចទាំង០៤ ត្រូវយកចិត្តទុកដាក់ត្រៀម ទាំងកម្លាំង សម្ភារៈ មធ្យោបាយ ជាប្រចាំ ជាងនេះទៀតត្រូវបង្ហាត់បង្រៀនកម្លាំងឲ្យចេះបើកបរកាណូត ឲ្យបានស្ទាត់ជំនាញ ពេលចុះប្រតិបត្តិការដំណើរទៅដោយរលូន”៕

អត្ថបទដែលជាប់ទាក់ទង