**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលឡើងវិញ

ភ្នំពេញ៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ បានរងផលប៉ះពាល់ដោយជំនន់ ទឹកភ្លៀង បណ្តាលឱ្យភូមិ ស្រុក និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ពិសេសប្រជាពលរដ្ឋដែលរស់នៅ ស្ថិតនៅ ភូមិ ស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងនូវការលិចលង់។

ក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ សំអ៊ាង គឺ ឯកឧត្តមបានចុះជាប្រចាំត្រួតពិនិត្យស្ថានភាព ទឹកជំនន់នៅតំបន់រងគ្រោះខ្លាំងនិងតំបន់ផ្សេងៗទៀតក្នុងខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋ ឱ្យទាន់ពេលវេលា និយាយរួមស្ថានភាពទឹកជំនន់នៅខេត្តស្ទឹងត្រែង គឺអាចគ្រប់គ្រងបាន ដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

ក្រោយស្ថានភាពទឹកជំនន់មានការធូរស្រាល ឯកឧត្តម ស្វាយ សំអ៊ាង ក៏នៅតែបន្តដឹកនាំក្រុមការងារ ពិសេសដឹកនាំស្ថាប័ន មន្ទីរ អង្គភាព ជំនាញក្នុងខេត្តបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត ពិសេសផ្លូវគ្រាលគ្រោះក្រហម ក្នុងភូមិ ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ដែលរងការខូចខាតដោយជំនន់ ទឹកភ្លៀង ដើម្បីមានវិធានការជួសជុល សម្រួលឡើងវិញ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យ ជាក់ស្តែង ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យសិក្សាដើម្បីរកវិធានការជួសជុលផ្លូវឡើងវិញ ដែលរងការបាក់ស្រុតដោយ ជំនន់ទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងតំបន់នេះ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើតាមផ្លូវនេះ ក្នុងពេលដែរមានទឹកជំនន់ ទឹកភ្លៀងម្តងៗ៕

អត្ថបទដែលជាប់ទាក់ទង