**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្លាំងនគរបាល ចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋ ដែលកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចំនួន៧០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមសហការជាមួយក្រុមការងារស្រុក ដឹកដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋ ដែលកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ចំនួន១ហិកតា ស្ថិតនៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ទន្ទឹមនឹងកិច្ច ការងារស្នូល ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែជំរុញដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាន ក្រុង ស្រុក ទាំង០៩ និងវរសេនាតូចការពារព្រំដែនគោកទាំង០៤ ត្រូវចុះធ្វើកិច្ចការងារសង្គម ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗ ដូចជាគ្រោះធម្មជាតិទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួត ជាដើម ។

លោកអធិការបានបញ្ជាក់ថា ជាក់ស្តែងដូចជាថ្ងៃនេះ ប្រជាពលរដ្ឋ០១គ្រួសារ ឈ្មោះ ស៊ឹម ផុន រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី គាត់មានស្រូវចំនួន១ហិតា រងគ្រោះដោយទឹកជំនន់ជន់លិច ដោយសារជំនន់ទឹកភ្លៀង ដែលម៉ាស៊ីនមិនអាចច្រូតកាត់បាន ហើយគាត់ខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលស្រូវពីទឹកជំនន់នេះ ។ លោកបានដឹកនាំកម្លាំងនគរបាល ស្រុកចំនួន៧០នាក់ ចូលរួមសហការជាមួយក្រុមការងារស្រុក ដឹកដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានចុះជួយច្រូតកាត់ប្រមូលផលស្រូវពីទឹកជំនន់ បាន០១ហិកតាជូនគាត់ ។

ជាមួយគ្នានោះដែរ ម្ចាស់ស្រែបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ក៏ដូចជាកងកម្លាំងនគរបាលស្រុកមង្គលបូរី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចុះជួយច្រូតកាត់ប្រមូលផលស្រូវពីទឹកជំនន់នេះ ដែលគ្រួសាររបស់គាត់កំពុងខ្វះខាតកម្លាំងពលកម្ម សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុក កម្លាំងនគរបាល កើតចេញពីកូនចៅរបស់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋជួបទុក្ខលំបាក គឺមានអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ជាអ្នកជួយ៕

អត្ថបទដែលជាប់ទាក់ទង