**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!

រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ FFI អង្គការ WWF អង្គការ WEA អង្គការ ACCB និងអង្គការសន្សំម្លប់ព្រៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីដើម្បីបញ្ឍប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាសំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ។

«យុទ្ធនាការអន្ទាក់សូន្យ » បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាននិងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។

ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ស្ថិតនៅភូមិភាគឥសាន្ត ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ បង្កើតជាកត្តាប្រឈមដ៏សំខាន់ដែលធ្វើឱ្យចំនួនសត្វព្រៃមានការថយចុះជាលំដាប់ និងអាចប្រឈមនឹងការបាត់ពូជសត្វព្រៃមួយចំនួន។ ការបរិភោគសាច់សត្វព្រៃគឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។

យុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ គឺប្រារព្ធធ្វើនៅចំថ្ងៃដែលពិភពលោករៀបចំទិវា «យល់ដឹងពីសត្វត្មាត
អន្តរជាតិ»។ តាមរយៈលទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់ ក្រុម ការ ងារ អភិរក្ស សត្វ ត្មាត កម្ពុជា បាន កត់ ត្រា សត្វ ត្មាតជិតផុតពូជ ចំនួន ១៣៤ ក្បាល ក្នុង នោះ មាន វត្ត មាន សត្វ ត្មាត ភ្លើងចំនួន ១៩ក្បាល ត្មាតត្នោតចំនួន ៤៤ក្បាល និងត្មាត ផេះ មាន ចំនួន ៧១ក្បាល ។ ខេត្តរតនៈគិរី គឺជាខេត្តសំខាន់មួយដែលមានទីជម្រកធម្មជាតិ ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់កម្ពុជាយើង ប៉ុន្តែក្រុម ការ ងារ អភិរក្ស សត្វ ត្មាតមានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការ ដាក់អន្ទាក់និងការបំពុលដែលបន្តកើតឡើង ហើយកត្តានេះនឹងធ្វើឱ្យចំនួនសត្វត្មាតដែលមានវត្តមានៅក្នុងខេត្តរតនគិរីនឹងបន្តធ្លាក់ចុះរហូតដល់អាចគ្មានវត្តមានរបស់ពួកវាផងដែរនៅពេលអនាគត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្សនិងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីក លូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព » ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ « សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃនិងជីវៈចម្រុះនឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។ យើងទាំងអស់គ្នានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាលើកឡើងថា «ប្រទេសកម្ពុជាបានឈានមុខគេបង្អស់នៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍លើការដោះស្រាយវិបត្តិអន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួនរបស់វាគួរឲ្យព្រួយបារម្ភ»។ លោកបានបន្ថែមថា « បញ្ហាអន្ទាក់នេះ ចាំបាច់ត្រូវដោះស្រាយព្រមគ្នាជាមួយ យុទ្ធសាស្រ្តអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តន៏ច្បាប់ ការបង្កើនទោសពិន័យ និងការបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនមូលដ្ឋាន »។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានថ្លែងថា៖ «យើងបានគាំទ្រដល់ដែនជម្រក
សត្វព្រៃលំផាត់ចាប់ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយលទ្ធផលនៃការអង្កេតបានបង្ហាញថា ការបរបាញ់
មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៦ សត្វត្មាតយ៉ាងតិច ៥ ក្បាលត្រូវស្លាប់ដោយការបំពុលក្នុងដែនជម្រកសត្វព្រៃនេះ។ កំណើនមនុស្សដែលចូលទៅក្នុងតំបន់ការពារធម្មជាតិ ជាកត្តាមួយដែលជំរុញឱ្យការដាក់អន្ទាក់និងការបំពុលកើនឡើង»។ លោកបន្ថែមថា៖«ដើម្បីកាត់បន្ថយ សកម្មភាពបរបាញ់យើងបាននឹងកំពុងសហការជាមួយអ្នកពាក់ព័ន្ធ(រួមទាំងក្រុម ហ៊ុន ដី សម្បទាន សេដ្ឋកិច្ចផងដែរ)ក្នុងការអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងគាំទ្រដល់ឧទ្យានុរក្ស និង សហ គមន៍ ល្បាតអនុវត្តច្បាប់ ព្រមទាំងប្រមូលអន្ទាក់ពីទីជម្រកសំខាន់ៗ»។

លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃគឺជាបញ្ហាដ៏ធំមួយនៅទូទាំងប្រទេស ជាពិសេសតំបន់ព្រៃឈើនៅក្នុងខេត្តរតនគិរី។ មូលហេតុភាគច្រើននៃការដាក់អន្ទាក់ចាប់សត្វព្រៃនេះ គឺដើម្បីបំពេញតម្រូវការក្រុមមនុស្សដែលស្វែងរកការបរិភោគសាច់សត្វព្រៃ តែសម្មភាពទាំងនេះវាប៉ះពាល់យ៉ាងខ្លំាងទៅលើជីវចម្រុះ ហើយយើងទាំងអស់គ្នានឹងប្រឈមនៅសល់តែព្រៃទទេ (គ្មានសត្វព្រៃ) ប្រសិនបើសកម្មភាពនេះនៅតែបន្ត។ យើងសង្ឃឹមយ៉ាងមុតមាំថាយុទ្ធនាការមួយនេះនឹងលើកកម្ពស់ការយល់ដឹងទូទាំប្រទេស ហើយអាចជួយកាត់បន្ថយតម្រូវការនៃការបរិភោគសត្វព្រៃផងដែរ»។ លោកបន្តថា៖«ឧទ្យានជាតិវើនសៃ-សៀមប៉ាងមានសត្វទោចថ្ពាល់លឿងខាងជើងប្រហែល ៣៨៩ ក្រុម(ប្រហែលចំនួន ១៥៥៦ ក្បាល)។ តាមរយៈការតាមដាន នៅ តំបន់ គោល ដៅបង្ហាញថា ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យ និងដែនជម្រកសត្វព្រៃសៀមប៉ាង ចំនួនសត្វទោច ថ្ពាល់លឿងមាន កម្រិតទាបនៅឡើយ ហើយតំបន់ទាំងនេះទំនងជាទីជម្រកដ៏ធំមួយសម្រាប់ប្រភេទសត្វជិតផុតពូជមួយនេះ»។

លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «អន្ទាក់ គឺ ជា ការ គំរាម កំហែង ដ៏ ធំ បំផុត ដល់ សត្វ ព្រៃ នៅ ក្នុង ព្រៃ របស់ កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយ ពិបាករកនិងមើលមិនឃើញហើយអន្ទាក់កំពុងបំផ្លាញតំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វព្រៃដែលត្រូវបានកំពុងការពារ»។ លោក បន្ត ថា «យើងត្រូវចាត់ វិធានការឥឡូវនេះដើម្បី កាត់ បន្ថយ តម្រូវការ សាច់សត្វ ព្រៃ ដែល ជំរុញ ឱ្យ មាន ការ ដាក់ អន្ទាក់ និង ពង្រឹង ការ អនុវត្ត ច្បាប់»។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិបានថ្លែងថា៖ « កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះច្រើន នៅក្នុងចំណោមប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ជីវៈចម្រុះមួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវទទួលរងការគំរាមកំហែងពីកត្តាផ្សេងៗ។ ក្នុងចំណោមនោអន្ទាក់ ត្រូវបានគេកំណត់ថាជាការគំរាមកំហែងដ៏ធ្ងន់បំផុតមួយ ចំពោះសត្វព្រៃ ដែលកំពុងដើរតួនាទីជាប្រភេទយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ។ អង្គការ សម្ព័ន្ធសត្វព្រៃនិងធម្មជាតិ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ និងអំពាវនាវឱ្យប្រជាជនកម្ពុជាបញ្ឈប់ការបរបាញ់ និងជួរដូរសត្វ ព្រៃ តទៅទៀត»។

លោកស្រី Christel Griffioen លោកនាយកប្រចាំប្រទេសនៃអង្គការACCB និងជាសមាជិកស្នូលនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានថ្លែងថា៖ « អន្ទាក់ គឺជាឃាតកសម្លាប់សត្វព្រៃមិនរើសមុខ និងធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទរងរបួសធ្ងន់ធ្ងរ ដោយរាប់ចាប់ពីពពួកថនិកសត្វ រហូតដល់សត្វស្លាប ។ ដរាបណាតម្រូវការជួញដូរសាច់សត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន ការដាក់អន្ទាក់នឹងនៅតែបន្តកើតមាន។ តាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព រួមជាមួយការអប់រំផ្សព្វផ្សាយ យើងត្រូវកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងការដាក់អន្ទាក់»។ លោកស្រីបានបន្ថែមថា ៖ «ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ពួកយើងក៏ប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វត្មាត។ ប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាតដែលកំពុងរងគ្រោះជិតផុតពូជចំនួនបី (៣) ប្រភេទ ហើយចំនួនសត្វត្មាតនៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផង កំពុងធ្លាក់ចុះយ៉ាងគំហុក។ ការមិនទទួលទានសាច់សត្វព្រៃ គឺជាវិធីមួយដែលអ្នកអាចជួយការពារសត្វត្មាតរបស់ប្រទេសកម្ពុជាយើង»។

ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក៏កំពុងសហការគ្នាដើម្បីស្វែងរកវិធីសាស្ត្រក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់និងលក់ដូរមួយចំនួនផងដែរនោះ។ កិច្ចសហការនេះក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត។

លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃបានថ្លែងថា៖ « សហគមន៍មូលដ្ឋានអាចចូលរួមជាមួយគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ Ibis Rice ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ជាជាងការដាក់អន្ទាក់និងការបបាញ់សត្វព្រៃ»៕

អត្ថបទដែលជាប់ទាក់ទង