**HOT NEWS: សម្តេចធិបតី៖ ទោះជាស្អែកភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ ក៏កម្ពុជានឹងប្ដឹងទៅតុលាការអន្តរជាតិ ICJ ដែរ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល**សម្តេចតេជោ ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបំផុត ១ពាន់គ្រួសារ នៅខេត្តព្រះវិហារ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ក្នុងខេត្តតាកែវ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ**កំពុងស្វែងរកការងារមែនទេ? ឱកាសការងារ ៧២ ៩៣៧កន្លែងកំពុងរង់ចាំអ្នក!**អភិបាលខេត្តស្វាយរៀង៖ បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតក អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ​**ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក**អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានគំរាមថាអ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់**ទីក្រុងតេហេរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ហើយបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាប្រញាប់ ជុំវិញការបំពានយ៉ាងបើកចំហ​មកលើអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល**មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាព និងកំពុងទទួលបានជូនដំណឹងពីស្ថានការណ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែលលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣**ថៃ និងកម្ពុជាឈានដល់ចំណុចដែលការចរចានឹងត្រូវធ្វើឡើងតាមរយៈយន្តការ JBC នៅថ្ងៃស្អែក**កាន់តែឡើងកម្ដៅ! អ៉ីរ៉ង់ចាប់ផ្តើមតដៃលើអ៉ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូន**កម្ពុជាសម្រេចបិទច្រកព្រំដែនអន្ដរជាតិដូង ខេត្តបាត់ដំបង**HOT NEWS: សម្ដេចតេជោ ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ**សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ បញ្ឈប់ការចាប់គូកីឡាករកីឡាការិនីថៃ មកប្រកួតនៅកម្ពុជា

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ២០គ្រួសារ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ៦គ្រួសារ និងខូចខាតមធ្យម ចំនួន ១៤គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំអង្គររាជ្យ និងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៧៖៣០នាទីយប់។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ២៣នាក់។
សម្ភារៈផ្តល់ជូនរួមមាន៖ រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក តង់ ១ កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។

រងគ្រោះមធ្យម (ប្រភេទ ខ) ១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

នាឱកាសនោះ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល ក្នុង ១គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង