**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អាជ្ញាធរខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់។

កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍សង្ខេបស្តីពីស្ថានភាពគ្រោះមហន្តរាយក្នុងឆ្នាំ២០២២ ដោយលោកស្រីនាយិការរងរដ្ឋបាលសាលាខេត្ត និងជាសមាជិកលេខាធិការ គ.គ.ម.ខ និងការធ្វើបទបង្ហាញសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងឆ្នាំ២០២២ ដោយលោកនាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន គ.គ.ម.ខ។

ទន្ទឹមនោះកិច្ចប្រជុំបានចូលរួមពិនិត្យពិភាក្សា ពិគ្រោះយោបល់ និងធាតុចូលលើសេចក្តីព្រាង ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា តាមរយៈនៃការរៀបចំ និងកសាងឡើងនូវផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន ទឹកជំនន់នេះឡើងដោយជោគជ័យ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាពិសេសថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងដៃគូរអភិវឌ្ឍន៍នានាដែលបានសហការយ៉ាងសកម្ម ការគាំទ្រទាំងបច្ចេកទេស និងធនធានទាំងឡាយក្នុងការបង្កើតផែនការនេះឡើងស្របតាមគោលការណ៍ណែនាំក៏ដូចជាស្ថានភាពនៃខេត្តស្ទឹងត្រែង ក្នុងគោលបំណង និងគោលដៅ ដើម្បីបម្រើដល់ការប្រតិបត្តិជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះ នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងធានាពង្រឹងគុណភាពក្នុងការឆ្លើយតបគ្រោះអាសន្នទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង