**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តបាត់ដំបង និងប្រកាសផ្ទេរភារកិច្ចនាយករដ្ឋបាលសាលាខេត្ត

ភ្នំពេញ៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលង នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម អគ្គនាយករង ឯកឧត្តម ប្រតិភូអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។

ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានដូចខាងក្រោម៖

១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងរាយការណ៍ ដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជាការរីកចម្រើនក្នុងខេត្ត ជូនអង្គពិធី ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងណែនាំដល់លោកអភិបាលរងខេត្ត និងលោក នាយករដ្ឋបាលសាលាខេត្ត ដែលទើបនឹងប្រកាសតែងតាំងភារកិច្ចថ្មី និងផ្ទេរភារកិច្ចថ្មីនេះ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលបំណងដើម្បីចូលរួមបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុនផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគំរោងទីក្រុងស្អាត ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែមានរបៀបរៀបរយ ដោយការកាត់សំយ៉ាបផ្ទះ ឬផ្លាកប៉ាណូពាណិជ្ជកម្មធំៗចេញ ដើម្បីឱ្យទីក្រុងដែលសំបូរអគារបុរាណនេះ បានបញ្ចេញសម្រស់អគារបុរាណរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តបាត់ដំបង ឱ្យកាន់តែច្រើន និងទីពីរគឺការរៀបចំទុកដាក់កាកសំណល់រឹងរាវ ឱ្យមានរបៀបរៀបរយជាងមុន ដែលនេះបានបង្ហាញឱ្យឃើញអំពីភាពទំនួលខុសត្រូវ ក្នុងការដឹកនាំខេត្តបាត់ដំបង ប្រកបដោយភាពម្ចាស់ការ៕

អត្ថបទដែលជាប់ទាក់ទង