បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២ ខែកញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៤នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៣៤នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី០២ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៤នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ១៥នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់(ស្រី ១នាក់) +បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ +ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៥,៣៩ក្រាម និង៥កញ្ចប់តូច ។ -កេតាមីន(Ke) = ០,៧៣ក្រាម។ -អ៊ិចស្តាស៊ី(mdma) = ២៩៧៥២,០ក្រាម ។ -នីមេតាហ្សាប៉ាម(N-zapam)= ១៣១៨០,៨០ក្រាម៕