ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងទិសដៅបន្ត រវាងកងទ័ពជើងគោក ជាមួយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញ ប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងទិសដៅបន្តឆ្នាំ២០២២-២០២៣ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ។