**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់**UNCTAD៖ កំណើនសេដ្ឋកិច្ចសកលអាចធ្លាក់ចុះមកត្រឹម២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម**សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់**សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

កម្ពុជា-តួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា

ភ្នំពញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមដោយលោកជំទាវឯកអគ្គរដ្ឋទូត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានពាំនាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពី ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេស តួកគី ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់ឯកឧត្តម ទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជា ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានកត់សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួនដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញទំនាក់ទំនងពាណិជ្ជកម្មដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគីក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្តចំពោះលទ្ធផលដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕

អត្ថបទដែលជាប់ទាក់ទង