**ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នៅថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនារសៀលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦**លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

អ្នកជំនាញប្រមាណ១០រូបនឹងចូលរួមចែករំលែកបទពិសោធន៍ ក្នុងវេទិកាម្ចាស់អាជីវកម្មក្រោយកូវីដ-១៩និងរលកសេដ្ឋកិច្ចសាកលថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ

ភ្នំពេញ៖ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចនៅកម្ពុជា នឹងរៀបចំវេទិកាម្ចាស់អាជីវកម្មក្រោយកូវីដ- ១៩ និងរលកសេដ្ឋកិច្ចសាកលថ្មី នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ខាង មុខនេះ នៅសណ្ឋាគារភ្នំពេញដើម្បីផ្តល់ព័ត៌មានដល់ម្ចាស់អាជីវកម្មពីដំណើរអភិវឌ្ឍន៍វិស័យSME បញ្ហាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់ និងផែនការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យសេដ្ឋកចិ្ចកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្តីពីវេទិកាម្ចាស់អាជីវ កម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ នេះ លោកកឹម អឿន ស្ថាបនិក និងអគ្គ នាយកសហគ្រាសអប់រំហូមឌូខេសិនបានមានប្រសាសន៍ថាវេទិកានេះធ្វើឡើងក្នុងគោល បំណង៖ ផ្តល់ព័ត៌មានដល់អាជីវករថាទៅថ្ងៃអនាគត SMEមានដំណើរអភិវឌ្ឍន៍ទៅណា? សេដ្ឋកិច្ចពិភព លោកទៅណា? សេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតម្រង់ទៅណា? ហើយបានជះឥទ្ធិពលអ្វីខ្លះទាំងវិជ្ជមានទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម។ លើសពីនេះ នឹងជួយឱ្យអាជីវករត្រៀមខ្លួនការប្រឈមបន្ទាប់ពីវិបត្តិកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅខាងមុខនេះ និងត្រៀមខ្លួនដើម្បីចាប់យកឱកាសផងដែរ។

សំឡេង៖ «ព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ៩ គឺជាវេទិកាសំខាន់សម្រាប់ម្ចាស់អាជីវកម្មទាំង អស់ទទួលនូវព័ត៌មានពីរាជ រដ្ឋាភិបាលថា តើលោកមានគោលនយោបាយថ្មីអ្វីខ្លះ ? តើរាជរដ្ឋាភិបាលមានស្ថាប័នណាខ្លះកំពុងតែដុតដៃដុតជើង ជួយម្ចាស់អាជីវកម្មយើងទាំង អស់គ្នា ហើយថាតើខ្យល់សេដ្ឋកិច្ចពិភពលោកវាបាននាំមកនូវអ្វីខ្លះ ហើយការអភិវឌ្ឍបណ្តាញហេដ្ឋារចនា សម្ព័ន្ធតាមបណ្តាខេត្តនានា នឹងបាននាំមកនូវផលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ និងអាជីវកម្មរបស់យើង។ ក្នុងនោះយើងក៏មាន ឱកាសជជែកគ្នាពីការអភិវឌ្ឍអាជីវកម្មឱ្យរីកចម្រើនផងដែរ»។

Home ducationត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះ ស្រាយបញ្ហាខាងលើដោយ ប្រយោល និងដោះស្រាយបញ្ហាអាយុជីវិតរបស់អាជីវកម្មគឺ “ទីផ្សារនិងការលក់” “ហិរញ្ញវត្ថុ “និង “មនុស្ស“ សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម(SME)ដោយផ្ទាល់កម្មវិធីនេះក៏ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួននិងផ្សព្វ ផ្សាយផលិតផល ព្រមទាំងផ្តល់ព័ត៌មានពីយន្តការគាំពារនិងគោលនយោបាយរបស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា វេទិកានេះនឹងត្រូវធ្វើឡើងពេញមួយថ្ងៃ ដែលរំពឹងថាអ្នកចូលរួមមាន៖ សមាគមអាជីវកម្ម អ្នករៀបចំគោលនយោបាយ ធនាគារ អ្នករកស៊ីម្ចាស់អាជីវកម្ម ម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ និងមានអ្នកជំនាញប្រហែលជា ១០រូបនិងមកធ្វើការចែក រំលែក និងមានការជជែកវែកញែកច្រើនដោយមានប្រធានបទផ្សេងៗគ្នាទាក់ទងជារួមអំពីការប្រឈមនិងឱកាសក្រោយកូវីដនិងបន្ទាប់ពីរលកសេដ្ឋកិច្ចដែលជះមកលើយើង គោលនយោបាយរបស់រាជរដ្ឋាភិបាលបានត្រៀមអ្វីខ្លះនៅក្នុងការជួយSME អាជីវករគួរត្រៀមខ្លួនដូចម្តេចដើម្បីដើរស្របទៅជាមួយរាជរដ្ឋាភិ បាល ហើយសេដ្ឋកិច្ចទូទៅបានជះឥទ្ធិពលអ្វីខ្លះទាំងវិជ្ជមានទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម ជាពិសេសនៅពេលដែលមានសង្គ្រាមនៅប្រទេសរុស្សីនិងអ៊ុយក្រែនជាដើម៕

អត្ថបទដែលជាប់ទាក់ទង