បំណែក យន្តហោះ ចំណាស់ ពាក់ កណ្តាល សតវត្ស ត្រូវ បាន រក ឃើញ នៅ ក្នុង ផ្ទាំង ទឹកកក រលាយ
បរទេស៖យន្តហោះដែលបានបាត់ខ្លួននៅលើភ្នំ Alps នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ត្រូវបានគេរកឃើញនៅក្នុងកំទេចកំទី ខណៈដែលផ្ទាំងទឹកកកស្វីសរលាយយ៉ាងលឿនបានបង្ហាញបំណែកចាស់។
ការរកឃើញនេះធ្វើឡើងដោយអ្នកឡើងភ្នំ ដែលបានពន្យល់ថា ផ្ទាំងទឹកកកកំពុងរលាយក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ដោយសារការឡើងកំដៅផែនដី។