គណៈកម្មការទី៣ រដ្ឋសភា ប្រជុំផ្ទៃក្នុងពិភាក្សាការងារមុនចុះបំពេញបេសកកម្មទៅតាមបណ្តាខេត្ត
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានអញ្ជើញដឹកនាំឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ ប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាការងារមុនចុះបំពេញបេសកកម្មទៅខេត្តកោះកុង និងខេត្តកែប។
កិច្ចប្រជុំខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៣ នៃវិមានរដ្ឋសភាដែលមានរបៀបវារៈរួមមាន៖
១.ពិនិត្យ និងពិភាក្សាកម្មវិធីលំអិតមុនចុះបំពេញបេសកកម្មទៅខេត្តកោះកុង និងខេត្តកែប។
២.ពិភាក្សាការកំណត់កាលបរិច្ឆេទការធ្វើសិក្ខាសាលាបន្ទាប់ពីចុះបេសកកម្ម។
៣.បញ្ហាផ្សេងៗ៕