**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ពិតជាបានឆ្លើយតប ចំពោះសេចក្តីត្រូវការចំពោះមុខ របស់កងទ័ពជើងគោក ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន គឺជាវគ្គហ្វឹកហ្វឺនខ្លីដែលមានរយៈពេល ១៣ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀតដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក សម្រាប់ប្រតិបត្តិការបោសសម្អាតមីននាពេលខាងមុខ។

ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ នាថ្ងៃទី២៦ សីហានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គដោយមានការកំណត់លក្ខណៈវិនិច្ឆ័យនៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ និងសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់ មកពីបណ្តាកងឯកភាពនានាចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ជាពិសេសទទួលបានការផ្តល់មូលវិចារណ៍ដ៏ល្អពីសំណាក់គណៈគ្រប់គ្រងវគ្គ ដែលបានបញ្ជាក់ថា៖ សិក្ខាកាមយោធិនយើងទាំងអស់ បានបង្ហាញនូវសាមគ្គីភាព, រក្សាបាននូវវិន័យសណ្តាប់ធ្នាប់ និងគោរពបទបញ្ជាផ្ទៃក្នុង ទាំងក្នុងការសិក្សារៀនសូត្រ, ការអនុវត្តលើទីលាន និងការរស់នៅ បានយ៉ាងល្អខ្ជាប់ខ្ជួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា «វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គហ្វឹកហ្វឺនខ្លីដែលមានរយៈពេល ១៣ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀតដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក សម្រាប់ប្រតិបត្តិការបោសសម្អាតមីននាពេលខាងមុខ។ មួយវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាផ្នែកមួយនៃការអនុវត្តភារកិច្ចរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលចាត់តាំងឱ្យចូលរួមក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីពន្លឿនដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២៥ សំដៅសម្រេចបាននូវកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងគម្រោងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”» ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលនានាជាច្រើនរបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព តាមរយៈការជួយសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពការងារ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិនឱ្យបានកាន់តែប្រសើរឡើង ដោយសមិទ្ធផលទាំងនេះ រួមមាន៖ សាលប្រជុំ ០១ ខ្នង, អគារស្នាក់នៅរបស់នាយទាហាន ០១ ខ្នង, អគារស្នាក់នៅរបស់ពលទាហាន ០១ ខ្នង, និងអាហារដ្ឋាន ០១ ខ្នង និងសមិទ្ធផលមួយចំនួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេរ ដោយជានិច្ចជាកាល លោកតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ គ្រប់ពេលវេលាស្ទើរតែមិនមានការខ្វះចន្លោះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, គណៈអភិបាលខេត្តតាកែវ និងកំពង់ស្ពឺ ដែលបានផ្តល់កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ ព្រមជាមួយនឹងការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោកនៅក្នុងវិស័យមីន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងសូមសម្តែងនូវការកោតសរសើរផងដែរ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ និងគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក, ការងារស្ថាបនាបណ្តាញផ្លូវគមនាគមន៍ជាតិ និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឱ្យការងារមីន ៕

អត្ថបទដែលជាប់ទាក់ទង