**កុមារកំព្រា និងចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាលើកទី២៥ នូវ ស្បៀងអាហារ និងថវិកាពីកាកបាទក្រហមកម្ពុជា**លោកស្នងការនគរបាលខេត្តតាកែវ ជំរុញអធិការក្រុងដូនកែវ ដាក់គោលដៅត្រួតពិនិត្យតាមដងនៅពេលយប់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម**អភិបាលខេត្តកណ្ដាល ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ក្នុងខែមិថុនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់!**អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**ជនជាតិថៃ ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ**សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ រួមនិងសប្បុរសជន នាំយកអំណោយជូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទតាមាន់**ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកក្កដា**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស

ការព្រមានដកអាជ្ញាប័ណ្ណចំពោះអង្គភាពសារព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ពាក្យជេរប្រមាថគឺដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ មន្រ្តីជានខ្ពស់ក្រសួង ព័ត៌មានបានសំដែងការគាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលឱ្យក្រសួងព័ត៌មាន ដកអាជ្ញា ប័ណ្ណ ឬលុបអាជ្ញាប័ណ្ណ ទៅ ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលធ្វើអត្ថាធិប្បាយ ឬក៏ផ្សព្វផ្សាយដោយប្រើពាក្យអសុរោះ ពាក្យ ជេរប្រមាថ ដើម្បីជាការក្រើន រំលឹកដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដទៃ ទៀត ឱ្យគោរពក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ជាការឆ្លើយតបនឹងការលើកឡើងរបស់អ្នកជំនាញខាងសារព័ត៌ មានមួយដែលបានលើកឡើងថា ការផ្ដល់អនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណទៅលើអង្គភាពសារព័ត៌មានទាំងឡាយណាដែលបានធ្វើការផ្សព្វផ្សាយ ឬក៏បានធ្វើអធិប្បាយនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួនដោយប្រើពាក្យជេរប្រមាថ ឬក៏ពាក្យ អសុរោះ ថាជាការគំរាមកំ ហែង ឬរឹតត្បិតដល់សេរីភាពសារព័ត៌មាននោះ គឺវាជារឿងមួយដែលអស់សំណើច ជារឿងមួយដែលគួរឱ្យខ្មាស អៀន ហើយក៏មិនយល់ស្របចំពោះការលើកឡើងបែបនេះដែរ។

ឯកឧត្តមអ្នកនាំពាក្យក្រសួង ព័ត៌មាន បានបន្ដថា ការលើក ឡើងបែបនេះហាក់ដូចជាអ្នក ជំនាញខាងសារព័ត៌មាននោះគាត់កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យអ្នកសារព័ត៌ មានឬអង្គភាពសារព័ត៌មាននៅបន្តផ្សព្វផ្សាយព័ត៌មាន ឬធ្វើអត្ថាធិប្បាយដែលប្រើពាក្យជេរប្រមាថ ឬក៏ពាក្យអសុរោះ ដែលផ្ទុយទៅនឹងច្បាប់របស់សារព័ត៌មាន។

ឯកឧត្តមបន្ដទៀតថា បន្ថែមពីនេះក៏វាហាក់ដូចជាបង្ហាញ ថាអ្នកជំនាញនោះចង់ឱ្យអ្នក សារព័ត៌មានប្រព្រឹត្តនូវអំពើដែលប្រាសចាកនិងក្រមសីល ធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានដែលសង្គមមិនអាចទទួល យកបាន។

«ផ្ទុយទៅវិញខ្ញុំយល់ឃើញថា ការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺទទួលបាននូវការគាំទ្រ និងសាទរយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន ដែលតែងតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងប្រកាន់នូវគោលជំហរដែលត្រឹមត្រូវទៅក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនទៅវិញទេ។ ហើយអនុសាសន៍ណែ នាំនេះ ក៏អាចបញ្ជាក់ផងដែរថា ជាការពង្រឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដើម្បីថែរក្សានូវសេចកីថ្លៃថ្នូរ និងរក្សាតម្លៃចំពោះបងប្អូនសារព័ត៌មាន និងក៏ជាការផ្ដល់តម្លៃនិងលើកកម្ពស់នូវសេចក្តីថ្លៃថ្នូរទៅដល់វិជ្ជាជីវៈសារព័ត៌ មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញទេ»។

សូមរំលឹកថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីចែកសញ្ញាបត្រដល់និសិត្ស ប្រមាណ ៣០៧៥នាក់ នៅសាកលវិទ្យាលយ័អាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដកអាជ្ញាប័ណ្ណអ្នកសារព័ត៌ មានណាដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ ដើម្បីធានាបានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង