ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែ ប្រវែងជាង ១១គីឡូម៉ែត្រ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តមឧបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែ ប្រវែង ១១ ០៨៥ម៉ែត្រ នៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) នៃក្រសួងអភិវឌ្ឍន៍ជនបទ។