ឃាត់ខ្លួនមុខសញ្ញា រក្សាទុកនិងចែកចាយគ្រឿងញៀនម្នាក់ នៅស្រុកទ្រាំង
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោក វរៈសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង កម្លាំងជំនាញបានចុះល្បាតតាមភូមិសាស្រ្តសំខាន់ៗក្នុង ឃុំខ្វាវ និងសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្វាវ នៅវេលាម៉ោង ១៦ និង ៣០ នាទីបានធ្វើការឃាត់ខ្លួនមុខសញ្ញា រក្សាទុកនិងចែកចាយ នូវសារធាតុញៀននៅចំណុចខាងត្បូងភូមិ ក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ជនសង្ស័យ០១នាក់ ។
ជនសង្ស័យមានឈ្មោះ ង៉ែត បញ្ញា ហៅ ណយ ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិ ក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់តូច និង ០១កញ្ចប់ធំ ទូរស័ព្ទ ០១គ្រឿង។ករណីនេះកម្លាំជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។