**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ស្នើឱ្យភាគីជប៉ុនបន្តហ្វឹកហ្វឺនផ្នែករក្សាសន្តិភាពដល់ទ័ពកម្ពុជា

 

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើរទៅក្រសួងការពារជាតិជប៉ុន បន្តហ្វឹកហ្វឺនផ្នែករក្សាសន្តិភាព ដល់ទ័ពមួកខៀវកម្ពុជា ដើម្បីបង្កើនសមត្ថភាព មុនបញ្ជូនចេញទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Ishihara Masanao អនុព័ន្ធយោធា ស្ថានទូតជប៉ុនប្រចាំប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនេះ ឯកឧត្តម សែម សុវណ្ណនី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុបប្បន្ននេះ ភាគីជប៉ុនបានបើកវគ្គបណ្តុះបណ្តាលនៅក្នុងប្រទេស បានចំនួន៩វគ្គ ដែលមានសិក្ខាកាមសរុប១៤០នាក់ លើជំនាញបច្ចេកទេសវិស្វកម្មនិងវាស់ស្ទង់។ ក្នុងអំឡុងពេលCOVID-19 ក៏ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាចំនួន៥រូបផងដែរ តាមប្រព័ន្ធOnline។ ចំណែកនៅក្រៅប្រទេសវិញជប៉ុនបានទទួលសុក្ខាកាមមួកខៀវកម្ពុជាចំនួន៧រូប ក្នុងវគ្គបំប៉នវិស្វកម្មសំណង់ផ្តេកនិងគ្រឿងផ្ទុះ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសំណូមពរ ទៅភាគីជប៉ុន ផ្តល់ការហ្វឹកហ្វឺនរយៈពេល៥ឆ្នាំបន្តទៀត លើផ្នែកវាស់ស្ទង់តូប៉ូ សំណង់ផ្តេក សំណង់បញ្ឈរ, បន្តផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមទិដ្ឋភាពជាក់ស្តែងនៃតំបន់បេសកកម្ម ដើម្បីផ្តល់ការហ្វឹកហ្វឺនមុននឹងចល័តដល់កងកម្លាំងវិស្វកម្មកម្ពុជា សម្រាប់បេសកកម្មអង្គការសហប្រជាជាតិ, ផ្តល់ការហ្វឹកហ្វឺនទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ Droneផង ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្នដែលមានភាពស្មុគស្មាញ និងផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំង២។ ឯកឧត្តម អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនកម្លាំងចូលរួមបេសកកម្មUNTACនៅកម្ពុជា ដែលមានសមាជិក២នាក់បានពលីក្នុុងបេសកកម្មនេះផងដែរ។

ឯកឧត្តម សែម សុវណ្ណនី បានលើកឡើងថា មជ្ឈមណ្ឌលជាតិបាននិងកំពុងសាងសង់របងសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធនៅសាលាPKO ដើម្បីធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគី (ជប៉ុន អ.ស.ប និងកម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ នាឆ្នាំ២០២៤ ដែលមានការចូលរួមពីបណ្តាប្រទេសក្នុងអាស៊ាននិងតំបន់។

ទាក់ទិនទៅនឹងសំណូមពររបស់ប្រមុខទ័ពមួកខៀវកម្ពុជាខាងលើនេះ លោកវរសេនីយ៍ឯក Ishihara Masanao បានលើកឡើងថា ខាងក្រសួងការពារជាតិជប៉ុននឹងបន្តសហការជាមួយកម្ពុជាជារហូត ជាពិសេសផ្នែករក្សាសន្តិភាព។ ដែលកន្លងទៅថ្មីៗនេះ ខាងភាគីជប៉ុនទើបបណ្តុះបណ្តាល ផ្នែកវិស្វកម្មវាស់ស្ទង់ ដល់កម្លាំងមួកខៀវកម្ពុជា មុនចេញទៅបេសកកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង