**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅឧស្សហកម្មប្រមូលផ្តុំនៅតំបន់កណ្តាលនិងខាងលិចប្រទេសចិន


——————————————————————
ពេលបច្ចុប្បន្នមានយុវជនចិនកាន់តែច្រើនបានជ្រើសរើសយកតំបន់កណ្តាលនិងតំបន់ខាងលិចប្រទេសចិនធ្វើជាទីកន្លែងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។តើជាអ្វីបានធ្វើឱ្យពួកគេមានការសម្រេចចិត្តបែបនេះ?បើយើងគិតទៅលើទិន្នន័យចំពោះទីក្រុងចំនួន៣៣៨នៅប្រទេសចិនខាងការចុះឈ្មោះទីផ្សារក្នុងអំឡុងរយៈពេល១០ឆ្នាំកន្លងទៅ យើងអាចសង្កេតឃើញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទីផ្សារក្នុងវិស័យ ខាង ឧស្សាហកម្ម ប្រពៃណី និងឧស្សាហកម្មថ្មីដែលមានលក្ខណៈយុទ្ធសាស្ត្រទាំងពីរនេះបានកើនឡើងជាង៤ដង។
សង្កេតមើលឧស្សាហកម្មថ្មីមានលក្ខណៈយុទ្ធសាស្ត្រយើងអាចមើលឃើញថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយ នេះ ផលិតកម្មបរិក្ខារនិងថាមពលថ្មីជាដើមដែលជាឧស្សាហកម្មថ្មីមាន លក្ខណៈយុទ្ធសាស្ត្របាន និងកំពុង ពង្រីក ពីតំបន់ឆ្នេរ សមុទ្រតាមបណ្តាយភាគខាងកើតប្រទេសចិនពង្រីកទៅកាន់តំបន់ដីគោក ក្នុងតំបន់កណ្តាលចិនជា បណ្តើរៗ ហើយបានបង្កើតទៅជាទីប្រមូលផ្តុំឧស្សាហកម្មថ្មីនៅភាគកណ្តាល។
ទីក្រុងSuiningខេត្តSichuanដែលស្ថិតនៅភាគនិរតីប្រទេសចិន កាលពី១០ឆ្នាំមុននៅតែជាកន្លែងមួយដែល ពឹងទៅលើឧស្សាហកម្មប្រពៃណី ដូចជាឧស្សាហកម្មវាយនភ័ណ្ឌជាដើម។ តែក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារមានឥទ្ធិពលពីវង្វង់សេដ្ឋកិច្ចទ្វេទីក្រុងគឺ
ទីក្រុងSichuanនិងទីក្រុងChongqing បានជាទីក្រុងSuiningទទួលបានឧស្សាហកម្មថ្មីមានលក្ខណៈ យុទ្ធសាស្ត្រ ដូចជារថយន្តនិងថាមពលថ្មីជាដើម។ សព្វថ្ងៃនេះមានរថយន្តដែលដំឡើងរួចចំនួន២០០គ្រឿងចុះ ពីខ្សែផលិត ជារៀងរាល់ថ្ងៃ សម្រាប់លក់ទៅកាន់ទីក្រុងនិងខេត្តជាច្រើននៅខ្សែក្រវ៉ាត់សេដ្ឋកិច្ចតាមទន្លេយ៉ងសេ ហើយមានបន្ទះ សៀគ្វីបោះពុម្ព(PCB)មានទំហំ២ម៉ឺន៨ពាន់ម៉ែត្រការ៉េបានដឹកតាមផ្លូវគោកនិងសមុទ្រថ្មីលក់ទៅដល់តំបន់ឆ្នេរ សមុទ្រភាគខាងអាគ្នេយ៍ប្រទេសចិននិងបណ្តាប្រទេសអាមេរិកនិងអឺរ៉ុប។
ទីក្រុងGuiyangទីរួមខេត្តGuizhouដែលស្ថិតនៅភាគនិរតីចិន ដោយសារសម្បូរដោយភ្នំហើយខ្វះផ្លូវធ្វើដំណើរ បណ្ដាលឱ្យសេដ្ឋកិច្ចអភិវឌ្ឍនៅមានកម្រិតក្នុងរយៈពេលយូរ ធនធានមនុស្សហូរចេញទៅខាងក្រៅយ៉ាងច្រើន។ តាំងពីឆ្នាំ២០១៣រៀងមក កន្លែងនេះបានយកឧស្សាហកម្មការប្រមូលទិន្នន័យទ្រង់ទ្រាយធំ(Big Data)ជាទិស ដៅសំខាន់ បង្កើតឡើងនូវឧស្សាហកម្មផលិតព័ត៌មានអេឡិត្រូនិច ឧស្សាហកម្មផលិតបរិក្ខារទំនើប ឧស្សាហកម្មរថយន្តថាមពលថ្មីជាដើម។ឧស្សាហកម្មប្រភេទថ្មីបានបង្កើតឡើងជាឥតឈប់ឈរ បានធ្វើឱ្យទីក្រុងGuiyangក្លាយទៅជាទីកន្លែងទាក់ទាញធនធានមនុស្សហូរចូល។
លោកCao Yutengនិងក្រុមការងារគាត់កំពុងបង្កើតអាជីវកម្មរថយន្តថាមពលថ្មីរបស់ពួកគេនៅទីក្រុងGuiyang។ឆ្នាំ២០១៥ ពួកគាត់សម្រេចរើពីក្រុងប៉េកាំងមកដល់ទីក្រុងGuiyang។
លោកCao Yuteng ប្រធាននាយកប្រតិបត្តិក្រុមហុនPix Movingបាននិយាយថា ទីក្រុងGuiyangខេត្តGuizhouមានធនធានមនុស្ស មានដើមទុន មានរោងចក្រ ដូច្នេះ យើងខ្ញុំអាចធ្វើការងារនេះឱ្យបានល្អ។
ក្នុងយៈពេល១០ឆ្នាំចុងក្រោយនេះ ទីក្រុងជាច្រើននៅតំបន់កណ្តាលនិងភាគនិរតីប្រទេសចិនបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។តាមរូបភាពផ្កាយរណប យើងអាចមើលឃើញថាទីក្រុងទាំងនេះមានការប្រែប្រួលជាជាក់ស្តែង។
ទីក្រុងXi An ដែលជាទីក្រុងភាគខាងលិចប្រទេសចិនបានត្រូវអភិវឌ្ឍយ៉ាងលឿនក្នុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនរស់នៅជាប្រចាំបានកើនឡើងលើសពី៤លាននាក់់។

កំណើនប្រជាជនក្នុងទីក្រុងZheng Zhouទីរួមខេត្តHe Nanដែលស្ថិតនៅភាគកណ្តាលប្រទេសចិនស្ថិត នៅចំណាត់ថ្នាក់លេខ៥ក្នុងប្រទេសចិន។
ចំនួនប្រជាជននៅក្រុងGui Yangដែលស្ថិតនៅភាគនិរតីចិនបានកើនឡើងលើសពី១លាន៦០ម៉ឺន នាក់ក្នុងអំឡុង ពេល១០ឆ្នាំចុងក្រោយនេះ។
រូបភាពការប្រែប្រួលរបស់ទំហំពន្លឺនាពេលយប់នៅតំបន់ស្វយ័តជនជាតិវៃវ៉ូXinjiangដែលស្ថិតនៅតំបន់ ពាយ័ព្យចិនក្នុងអំឡុង១០ឆ្នាំចុងក្រោយនេះ។រូបភាពការប្រែប្រួលរបស់ទំហំពន្លឺនាពេលយប់នៅ ខេត្តយូណាន ដែលស្ថិត នៅតំបន់ខាងនិរតីចិន ក្នុងអំឡុង១០ឆ្នាំ ចុងក្រោយនេះ។
ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះយុទ្ធសាស្ត្រដ៏សំខាន់នីមួយៗរបស់រដ្ឋចិនសម្រាប់អភិវឌ្ឍន៍់ ក្នុងតំបន់បានធ្វើ ឱ្យតំបន់ដីគោកកណ្តាលនិងភាគនិរតីដែលមិនជាប់ព្រំដែននិងមិនជាប់ឆ្នេរសមុទ្រក្លាយទៅជាតំបន់នាំមុខគេរបស់ប្រទេសចិន ដែលបើកចំហចំពោះខាងក្រៅ។ពេលរាត្រីខិតដល់ ការប្រែប្រួលទាំងអស់នេះបានលេចចេញកាន់ តែច្បាស់ លាស់បើប្រើប្រាស់ប្រព័ន្ធវិភាគទិន្នន័យការចាប់សញ្ញាពីចម្ងាយពន្លឺពេលយប់របស់បណ្ឌិត្យសភា វិទ្យា សាស្ត្រ ចិនបានអាចមើលឃើញថា ទំហំពន្លឺពេលយប់នៅតំបន់ស្វយ័តជនជាតិវៃវ៉ូXinjiangដែលស្ថិត នៅតំបន់ ពាយ័ព្យចិន និងខេត្តយូណានដែលស្ថិតនៅតំបន់ខាងនិរតីចិនបានកើនឡើងលើសពី៨០%។
រូបភាពពន្លឺនាពេលយប់បានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ជនជាតិចិនក្នុងពេលកន្លងមក ហើយក៏បាន បំភ្លឺក្តីសង្ឃឹមថ្មីរបស់ប្រជាជនចិនរស់នៅតំបន់កណ្តាលនិងភាគនិរតីក្នុងការស្វែងរកជីវភាពល្អបវរ៕ វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង