**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង**បណ្ណាល័យមេគង្គ-ឡានឆាងទី៣ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាព្រែកលៀប**លោកXi Jinpingនឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកសារមន្ទីរ**ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ**សម្ដេចធិបតី៖ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងមិនអាចឈរអោបដៃឱ្យគេបំពានបានដែរ**រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**ប្រធានសភា Mike Johnson បដិសេធច្បាប់សិទ្ធិសង្គ្រាម ក្នុងពេលតានតឹងជាមួយអុីរ៉ង់**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង រយៈពេល ១៥ថ្ងៃ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមិថុនា**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ**ការដកហូតឬស្សីជាប្រភពចំណូលទី២ បន្ទាប់ពីការធ្វើស្រែចំការ របស់ប្រជាសហគមន៍ការពារធម្មជាតិចំបក់**ឯកឧត្តម វង្សី វិស្សុត និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ស្រ្តីម្នាក់ទៀតហើយ វ័យ៤១ឆ្នាំ រស់នៅខេត្តសៀមរាបស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សីH5N1**ឯកឧត្តម ស សុខា ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី**លោក Trump ថាអ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ**លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)**សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត**ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ

ក្រសួងបរិស្ថាន និងដៃគូធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីធ្វើការផ្សព្វផ្សាយស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋាន សម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាក់ព័ន្ធទៅនឹងសហគមន៍ដូចជា ការចេញល្បាត កិច្ចប្រជុំ និងការចូលរួមកិច្ចការអនុវត្តការងារផ្សេងៗទៀត។

ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់នូវឯកសារនេះចាំបាច់ត្រូវមានការផ្សព្វផ្សាយដើម្បីឱ្យការប្រើប្រាស់ឯកសណ្ឋាននេះប្រព្រឹត្តិទៅដោយរលូន និងមានការឯកភាពគ្នាសំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់បានរលូន ហើយមានរបៀបរៀបរយល្អនៅថ្ងៃខាងមុខ។

លោកជំទាវ រដ្ឋលេខាធិការបានថ្លែងបញ្ជាក់ដែរថា ឯកសណ្ឋាននេះគឺមានមុខងារសំខាន់ដល់ប្រជាសហគមន៍ប្រើប្រាស់សម្រាប់ការចុះល្បាត និងប្រើប្រាស់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិដែលវាជាអត្ថសញ្ញាណបង្ហាញពីការសម្រាប់ប្រើប្រាស់ក្នុងពេល បំពេញការងារនៅក្នុងអង្គភាព សំដៅការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព ដែលជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ជំទាវ រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ,មានរបៀងអភិរក្សជីវៈចម្រុះចំនួន៣ និងមានមន្រ្តីឧទ្យានុរក្ស ១១១៥នាក់ ។ ដោយសារ មន្រ្តីឧទ្យានុរក្សមានចំនួនតិចនៅឡើយ ហេតុនេះហើយគេចាំបាច់ត្រូវមានការចូលរួមសហការពីសហគមន៍មូលដ្ឋាន ។

លោក ជំទាវ រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការប្រគល់តូនាទី និងការចូលរួមកិច្ចការពារតាមរយៈការប្រើប្រាស់ឯកសណ្ឋាននេះដែរគឺជាផ្នែកមួយសម្រាប់ពង្រឹងដល់សហគមន៍ឱ្យពួកគាត់មានសមត្ថភាពកាន់តែច្រើនសម្រាប់ចូលរួមកិច្ចការពារតំបន់សហគមន៍របស់ខ្លួនកាន់តែមានប្រសិទ្ធភាព”។

ទាក់ទិនក្នុងរឿងនេះដែរ លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានថ្លែងប្រាប់ AMS ឱ្យដឹងថា ការប្រគល់សម្លៀកបំពាក់ ដែលជាឯកសណ្ឋានដល់សហគមន៍នេះគឺគណៈកម្មាធិការម្នាក់បានទទួល២កំប្លេក្នុងមួយឆ្នាំ ។ឯកសណ្ឋាននេះគឺប្រើប្រាស់តែក្នុងសហគមន៍ ដោយគាត់មិនអាចប្រើប្រាស់ក្រៅពីសហគមន៍របស់គាត់បានឡើយពីព្រោះថាក្នុងឯកសណ្ឋាននេះគេបានសរសេរឈ្មោះ សហគមន៍ត្រឹមត្រូវ។

លោកប្រធាននាយកដ្ឋានជីវភាពសហគមន៍បានឱ្យដឹងដែរថាបច្ចុប្បន្នសហគមន៍តំបន់ការពារធម្មជាតិកម្ពុជាមានចំនួនសរុប ១៩០សហគមន៍និងមានសមាជិកជាង ២៩ម៉ឺននាក់។

គូរបញ្ជាក់ថា បើយោងតាមប្រកាសស្តីពីការបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវឯកសណ្ឋានសហគមន៍មូលដ្ឋានបានចែក្នុងប្រការ៥និង៦ថា៖ការចំណាយលើឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន។ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន អាចកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ឬអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍រៀបចំឯកសណ្ឋាន សហគមន៍មូលដ្ឋាននេះ សម្រាប់គណៈកម្មការបណ្តាញអភិរក្សធនធានធម្មជាតិ គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិ ភ្នាក់ងារឧទ្យានុរក្ស និងក្រុមល្បាតនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ការពារ ធម្មជាតិ ឬនៅក្នុងខេត្តគោលដៅ។ ចំណែកប្រការ ៦បានបញ្ជាក់ថា ៖ជនណាដែលមិនមានចែងក្នុងប្រការ២ ហើយបានប្រើប្រាស់ឯកសណ្ឋានសហគមន៍មូលដ្ឋាន ដោយ គ្មានការអនុញ្ញាត ឬក្លែងបន្លំឯកសណ្ឋានសហគមន៍មូលដ្ឋាន ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង