**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

បងប្អូននិយោជក នៅខេត្តប៉ៃលិន សម្តែងការសាទរ និងពេញចិត្តចំពោះការបង្កើតឱ្យមាន របបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ប៉ៃលិន៖ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ បងប្អូននិយោជកជាច្រើនដែលបានចូលរួមក្នុងពិធីខាងលើ បានសម្តែងនូវការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បងប្អូនដែលបម្រើការងារក្នុងវិស័យឯកជន ហើយពួកគាត់ទាំងអស់ដែលជានិយោជកពេញចិត្តក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់កំណត់។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយខាងលើ ឯកឧត្តម បានថ្លែងថា៖ ការចូលរួមអនុវត្តកាតព្វកិច្ច របស់បងប្អូននិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ ជាពិសេសគឺបានចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធមួយដ៏សំខាន់ ក្នុងការការពារខ្លួនពេញ ១វដ្ដជីវិត។

ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់តែម្ដង។

ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា៖ ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺជាការគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរសនៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។

ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ក្នុងឱកាសជាមួយគ្នានេះ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។

ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺជាខេត្តទី១៥ ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។

ខេត្តនេះ មានបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. សរុបប្រមាណ ៧ ៥៨២ នាក់ ស្មើនឹង ១៦៧សហគ្រាស គ្រឹះស្ថាន ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈមានចំនួន ៤២៣៦នាក់ និងមានមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សរុបចំនួន ៧ ដែលក្នុងនោះមានមណ្ឌលសុខភាពចំនួន ៦ ដែលបងប្អូនសមាជិក ប.ស.ស. ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង