ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ សីហា រកឃើញយានយន្តល្មើស ៣១៦គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៥៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៣៨៦គ្រឿង ម៉ូតូចំនួន ២.២២៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៦គ្រឿង មានម៉ូតូចំនួន ២៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល២៣ថ្ងៃ(ថ្ងៃទី០១-២៣ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៦៧.០០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧.៦០៧គ្រឿង ម៉ូតូមានចំនួន ៦.៥៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៣ថ្ងៃនៃខែសីហានេះឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕