សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានបិទអាជ្ញាប័ណ្ណរបស់អ្នកសារព័ត៌មានណាដែលធ្វើការផ្សាយជេរគេជេរឯង
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបិទអាជ្ញាបណ័ណ្ណរបស់អ្នកសារព័ត៌មានណាដែលធ្វើការផ្សាយផ្ទាល់ហើយជេរគេជេរឯងជាសាធារណៈ។
ការប្រកាសសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអី២៣ ខែសីហា ឆ្នាំ២០២២នេះ។
គូរឲ្យដឹងដែរថា ការប្រកាសបញ្ជារបស់សម្ដេចបែបនេះ គឺបន្ទាប់ពីសម្តេចបានលើកឡើងពីករណីលោក សាន ប៊ុនធឿន ដែលបានផ្សាយផ្ទាល់ជេរគេជេរឯង បោកកម្ទេចចាន ដោយអះអាងថា ជាការសម្តែង ដើម្បីទាក់ទាញឲ្យមានអ្នកទស្សនាបានច្រើនឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានសិទ្ធិនិយាយ និងបញ្ចេញមតិ តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្សាយជេរគេជេរឯងនោះទេ៕