គួរឲ្យអាសូរ! បុរសម្នាក់មានជំងឺឆ្គួតជ្រូក ចុះទៅបេះផ្លែឈូកក្នុងស្រះមិនប្រយ័ត្ន លង់ទឹកស្លាប់ នៅស្រុកបាកាន
ពោធិសាត់៖ បុរសម្នាក់ទំនងជាមានជម្ងឺឆ្គួតជ្រូកបានដើរចេញពីផ្ទះចុះទៅបេះផ្លែឈូកនៅខាងកើតផ្ទះនៅក្នុងទឹកស្រះមួយកន្លែងក៏លង់ទឹកស្លាប់ ហើយត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថាជនរងគ្រោះដែលបានស្លាប់ដោយសារលង់ទឹកនោះមានឈ្មោះឃិន បូរិន ភេទប្រុសអាយុ ៣២ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។
របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ក្រោយការពិនិត្យកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារករណីលង់ទឹកពិតប្រាកដមែន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕