ឧត្តមសេនីយ៍ត្រី កែវ សេងលន៖ គ្រប់បណ្តាអង្គភាព ត្រៀមកម្លាំងអន្តរាគមន៍ជាប់ជាប្រចាំ ក្តាប់សភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេល
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះកងពលទាំងអស់ ដែលអនុវត្តបានល្អតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាក់ថ្នាក់។
លោកបន្តថា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានយថាហេតុធម្មជាតិកើតឡើង ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ច ដើម្បីទទួលបានលទ្ធផលល្អ ត្រៀមលក្ខណ: ទាំងកម្លាំង សម្ភារ បច្ចេកទេស និងសម្អាតលេណដ្ឋានជាប្រចាំ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕