ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសហប្រតិបត្តិការក្រសួងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និង ថវិកា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសហប្រតិបត្តិការ ផែនការ និងថវិកា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ ឯកឧត្តម លោក លោកស្រី នាងកញ្ញាជាសមាជិក សមាជិកា ក្រុមការងារសរុបចំនួន ៣២នាក់។
កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖ ១)ការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា ២)ការពិនិត្យលើបច្ចុប្បន្នភាពបញ្ជីគម្រោង កិច្ចព្រមព្រៀងគម្រោង និងអនុស្សារណៈយោគយល់ ជាមួយដៃគូរអភិវឌ្ឍន៍ ៣)ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយដៃគូរអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និង៤)ទិសដៅការងារអាទិភាព៕