**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជួបសំណេះ សំណាល ជា មួយ ថ្នាក់ដឹកនាំ និង ក្រុមជំនួយ ការ ផ្នែកផែនការ យុទ្ធសាស្រ្ត នៃ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រមាណ ២០០នាក់នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភំ្នពេញ។

តាមរយៈមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត កម្មវិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២រួមមាន៖ (១) ពង្រឹងការងារកសាងបក្សក្នុងជួរយុវជន នៃផ្នែកផែនការយុទ្ធសាស្រ្ត ដែលជាផ្នែកមួយដ៏សំខាន់ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តាមរយៈការថ្លែងអំណរគុណ និងលើកទឹកចិត្ត ស្វែងយល់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់យុវជនគណបក្ស ស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ ព្រមទាំងតម្រង់ទិសដៅការងារគន្លឹះសម្រាប់ត្រៀមយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ ខាងមុខ និង (២) ធានាបាននូវឯកភាពផ្ទៃក្នុងគណបក្សខ្ពស់ តាមរយៈការពង្រឹងនូវចំណងទំនាក់ទំនងដ៏រឹងមាំរវាងថ្នាក់ដឹកនាំថ្នាក់កណ្តាល និងមន្រ្តីយុវជនគណបក្សនៅមូលដ្ឋាន។

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនដល់សមាជិកសមាជិកានៃអង្គពិធី ព្រមទាំងបានលើកឡើងពីតួនាទីដែលមិនកាត់ផ្តាច់បានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីថ្ងៃបង្កើត ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ រហូលដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននាពេលកន្លងមករបស់ផ្នែកផែនការយុទ្ធសាស្រ្ត ឯកឧត្តមបានសង្កត់ធ្ងន់នូវភារកិច្ចចំពោះមុខដែលផ្នែកផែនការយុទ្ធសាស្រ្តចាំបាច់ត្រូវអនុវត្តបន្ត ដើម្បីធានាបានប្រៀបឈ្នះសម្រាប់គណបក្សក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខរួមមាន ការរៀបចំការសិក្សាស្រាវជ្រាវស្ទាបស្ទង់មតិអំពីសតិអារម្មណ៍ និងតម្រូវការរបស់យុវជន ការរៀបចំយុទ្ធសាស្រ្តសម្រាប់យុវជនគណបក្សថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំគោលនយោបាយអភិវឌ្ឍបន្ត ២០២៣-២០២៨ សម្រាប់យុវជនគណបក្សថ្នាក់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង