អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ការកាត់តម្រឹមដើមឈើក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ការកាត់តម្រឹមដើមឈើក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ក្នុងគោលបំណងដើម្បីតម្រឹមដើមឈើទៅតាមបច្ចេកទេស កុំឱ្យដើមឈើងាយរលំ ឬបាក់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ។