**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា**នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំដល់កងកម្លាំងទាំងអស់ ដែលប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ**ឯកឧត្តម អ៊ុំ រាត្រី ចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារក្នុងប្រទេសថៃ**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និងជាការដឹងគុណដល់ភពផែនដី

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ។

ឯកឧត្តមបានលើកឡើងបែបនេះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាននិងសាកលវិទ្យាល័យមេគង្គកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីលោក ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យនិងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយក និងយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ស្ពឺ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាសហគមន៍ចំបក់ សរុបជិត ៣០០នាក់។

ឯកឧត្តម បានថ្លែងថាពិធីដាំកូនឈើនេះនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋកម្ពុជាគោរពស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែខ្លាំងឡើងថែមទៀត។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនដោយបានថ្លែងថា៖ «កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាដែលមានសក្តានុពលទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិដែលជាទេឹចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន។

ទាក់ទងនឹងការចូលរួមដាំដើមឈើនៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិរបស់យើង ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងតាមរយៈ«ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។

ឯកឧត្តមបន្តទៀតថា ដើមឈើចំនួន៧០០ដើមនេះរួមមានកូនឈើប្រណីតប្រភេទបេង នាងនួន ធ្នុង គគីរ និងដើមផ្កាក្ងោក ដែលបានដាំក្នុងពិធីនៅថ្ងៃនេះ ក៏ជាការចូលរួមបំផុសស្មារតីស្រឡាញ់ និង ទទួលស្គាល់កាន់តែខ្លាំងពីគុណតម្លៃដ៏មហាសាលនៃធនធានធម្មជាតិ ចំពោះជីវិតមនុស្ស សត្វ និងបានចូលរួមការពារបរិស្ថាន និងជំរុញសេដ្ឋកិច្ចជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមដាំដើឈើនៅពេលនេះមិនមែនត្រឹមតែជាអនុស្សារវីយ៍ដ៏អស្ចារ្យសម្រាប់ជីវិតយើងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគុណតម្លៃនៃសាមគ្គីភាព កិច្ចសហការ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុប ៣៤៥១ហិកតា ហើយសហគមន៍នេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារជាសមាជិក។ សហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្កោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជាការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅទស្សនាតំបន់នេះ និងបានផ្តល់ចំណូលជាច្រើនដល់សហគមន៍។ ទាក់ទងនឹងចំណុចនេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាគ្រឹះដ៏សំខាន់នៃវិធានការការពារនិងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថាដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្សធនធានធម្មជាតិ វិធានាការច្បាប់ និងវិធានការសេដ្ឋកិច្ចចាំបាច់ត្រូវដើរទន្ទឹមគ្នា ហើយសហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាគំរូជោគជ័យស្រាប់ដែលបង្ហាញពីការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីពង្រឹងការអភិរក្ស។

ជាមួយគ្នា នេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានផ្តល់គំនិតដល់ សហគមន៍រៀបចំទីតាំងតំបន់មួយចំនួនដែលមានព្រៃរិចរិល ដើម្បីឱ្យភ្ញៀវទេសចរអាចចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ និងផ្សារភ្ជាប់ជីវិតរបស់ពួកគេនឹងធនធានធម្មជាតិ។ «ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានដោយលើកឡើងពីសារៈសំខាន់នៃធនធានធម្មជាតិក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងផ្តល់ខ្យល់ដកដង្ហើមបរិសុទ្ធសម្រាប់មនុស្សនិងជីវៈចម្រុះគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង